WhatsApp បានក្លាយជាកម្មវិធីផ្ញើសារដ៏ពេញនិយម នៅក្នុងពិភពលោក នាបច្ចុប្បន្ន ហើយត្រូវបានក្រុមហ៊ុន Facebook ទិញយកក្នុងតម្លៃ ១៩ពាន់លានដុល្លារ អាមេរិក ប៉ុន្តែ WhatsApp ពុំមានសម្រាប់ PC និង Mac នោះទេ។
ថ្មីៗនេះ មានអ្នកប្រើប្រាស់មួយចំនួន បានតំឡើងកម្មវិធី WhatsApp នៅលើ PC និង Mac ដោយពួកគេគិតថាវាជារបស់ក្រុមហ៊ុន ប៉ុន្តែធាតុពិតវាគឺជាកម្មវិធីក្លែងក្លាយ ដែលពោរពេញដោយ Malware។
សារព័ត៌មាន Trend Micro បានចុះផ្សាយថា មានអ្នកប្រើមួយចំនួនបានចាញ់បោក ដោយកម្មវិធី ក្លែងក្លាយនេះ បានលួចយកទិន្នន័យជាច្រើន ដែលបានរក្សាទុកនៅលើកុំព្យូទ័រ ដោយពួកគេមិនបានដឹងខ្លួន។
ប្រភពដដែលបានបញ្ជាក់ថា អ្នកប្រើប្រាស់ដែលត្រូវចាញ់បោកមុនគេនោះគឺមកពីប្រទេសប្រេស៊ីល ប៉ុន្តែមិនបានដឹងច្បាស់ អំពីអត្តសញ្ញាណនោះទេ៕