Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ព្យួរ៥ប្រកួត និងពិន័យជាប្រាក់ ៨ម៉ីនផោន ចំពោះ Anelka

$
0
0

ក្រុងឡុងដ៍ៈ សហព័ន្ធ បាល់ទាត់អង់គ្លេស (FA) បានសម្រេចព្យួរ ការប្រកួតកីឡាករ ខ្សែប្រយុទ្ធក្លឹប West Bromwich Albion, Nicolas Anelka និងពិន័យជាប្រាក់ ចំនួន៨០.០០០ ផោនផងដែរ ពីបទការប្រើ អាកប្បកិរិយា មិនគួរគប្បីនៅលើ ទីលានប្រកួត ពេលជួយឲ្យក្រុមខ្លួនតាមបាន ៣-៣ ជាមួយក្រុម West Ham នោះកាលពីប្រកួតក្នុង Premier League រដូវកាលឆ្នាំ២០១៣-២០១៤ ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ចំពោះក្លឹប West Brom ក៏បានយល់ស្របចំពោះទណ្ឌកម្មនេះដែរ ដោយមិនបានពេញចិត្តចំពោះអាកប្បកិរិយាបែបនេះដែរ ដែលជាទង្វើខុសទៅនឹងលក្ខខន្តិកៈក្នុងលីកផងដែរ ។ ក្នុង ពេលនោះដែរ ខ្សែប្រយុទ្ធជនជាតិបារាំង វ័យ៣៤ឆ្នាំចំពោះអាកប្បកិរិយា ខុសឆ្គងទាំងនោះផងដែរ ថែមទាំងមិនទទួល ការគោរពពីសំណាក់លោក Nazi ទៀតផង ។

លោក Vivian Wineman ប្រធានក្លឹប West Bromwich បានប្រាប់ BBC បានឲ្យដឹងថា “នោះជាការត្រឹមត្រូវ ណាស់ ក្នុងការដាក់ទោសមនុស្សខូចខ្លះឲ្យចេះកែកំហុស និងអប់រំមនុស្សផងដែរដែលទង្វើរបស់ Anelka អាចជះ ឥទ្ធិពលមិន ល្អដល់ក្លឹប ។ ក្នុងករណីដូចគ្នានេះដែរ ក៏មានកីឡាករ អង់គ្លេស ២ទៅ ៣នាក់ផងដែរ ដែលច្រើនតែ បញ្ចេញកាយវិការគួរ ស្អប់ខ្ពើម ក្នុងខណៈដែល នៅប្រទេសបារាំង ត្រូវបានចាត់ទុកថា ជារឿងធម្មតាទៅហើយ” ៕


Viewing all articles
Browse latest Browse all 4895

Trending Articles