ក្រុងឌូបៃៈ កីឡាករវាយកូនបាល់ទោល Roger Federer និងត្រូវតតាំងជាមួយ កីឡាករជើងខ្លាំងរបស់ស៊ែបី Novak Djokovic ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពានរង្វាន់ របស់អារ៉ាប់រួម Dubai Open ឆ្នាំ២០១៤ បន្ទាប់ពី វាយទម្លាក់កីឡាករ Lukas Rosol រួចមកកាលពីយប់មិញ ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា កីឡាករជនជាតិស្វីសឈរនៅ លំដាប់លេខ៤ពិភពលោក Federer បានវាយទម្លាក់កីឡាករ Rosol ត្រឹមលទ្ធផល ២-០ ដោយមានគ្រាប់បាល់ ៦-២ និង ៦-២ ក្នុងរយៈពេល៥៨នាទី ប៉ុណ្ណោះដែល នឹងត្រូវឡើងទៅជួប Novak Djokovic នារាត្រីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ក្នុងខណៈដែល Novak Djokovic បានឈានដល់វគ្គ៤ នាក់ចុងក្រោយនេះ បន្ទាប់ពីកីឡាកររុស្ស៊ី Mikhail Youzhny បានដកខ្លួនចេញ ពីការប្រកួតដោយសារ មានរបួសយ៉ាងធ្ងន់ធ្ងរ ។
នេះជាជ័យជំនះថ្មីមួយទៀតសម្រាប់ Djokovic ក្រោយពីបានជ្រុះចេញពី ព្រឹត្តិការណ៍ពានរង្វាន់ របស់អូស្រា្តលី Australian Open កាលពី៥សប្តាហ៍មុន ក្នុងការត្រៀមជួប ជាមួយកីឡាករស្វីស Roger Federer ជាថ្មីម្តងទៀតនៅទឹក ដីអាស៊ី ក្នុងខណៈពេលដែលកីឡាករ Philipp Kohlschreiber ជួបជាមួយ Tomas Berdych នៅក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រដូចគ្នា ៕