ក្រុងឡុងដ៍ៈ អ្នកចាត់ការទូទៅក្លឹបលោក Jose Mourinho បានចេញមកសារភាពថា ក្រុមតោខៀវ Chelsea មិនទាន់ មានថ្វីជើងលេងដល់ចំណុចកំពូល នៅឡើយទេ បន្ទាប់ពីត្រូវបានរបូតមួយគ្រាប់វិញ នៅពាក់កណ្តាល តង់ទី២ក្នុងទឹកដី ប្រទេស តួគីកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៧ម្សិលមិញក្នុង Champions ជើងទី១ ។
គ្រូបង្វឹកឆ្នើមជនជាតិព័រទុយហ្គាល់ វ័យ៥០ឆ្នាំរូបនេះបានស្រាយបញ្ជាក់តាមរយៈគេហទំព័រ BBC ថា “តាមពិតទៅ Chelsea នៅមានចំណុចខ្វះខាតខ្លះៗដែលត្រូវបន្ថែម ទាំងប្រព័ន្ធខ្សែប្រយុទ្ធ និងរបាំងការពារ ហើយសមត្ថភាព ប្រកួតក្រៅទឹកដីក៏ត្រូវពង្រឹងឡើងវិញដែរ ។ Chelsea ទទួលបានតែលទ្ធផល ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Galatasaray និង ត្រូវខ្ទាតចេញពីពានរង្វាន់ FA Cup ក្នុងវគ្គ១៦ក្រុមចុងក្រោយដោយលទ្ធផល ២-០ ដោយថ្វីជើងរបស់ Man City” ។
អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid រូបនេះបានបន្ថែមទៀតថា “យើងចាប់ផ្តើមមានប្រផ្នូលមិនល្អចាប់តាំង ពីប្រកួត បានត្រឹមតែ ១-០ ទាំងប្រផិតប្រផើយនៅនាទីចុងម៉ោងនៅកីឡដ្ឋាន Stamford Bridge ក្នុង Premier League ជាមួយក្រុុម Everton កាលពីសប្តាហ៍មុន ពីការធ្វើបានសម្រេចដោយកីឡាករខ្សែការពារ John Terry ជាអ្នកទាត់បញ្ចូល ទីទៅវិញ ក្នុងខណៈដែល ខ្សែប្រយុទ្ធជើងខ្លាំង Fernando Torres និង Manuel Etoó មិនអាចរកបានសូម្បីតែ មួយគ្រាប់នោះ” ។
យ៉ាងណាក៏ដោយអតីតក្លឹបម្ចាស់ជើងឯកពាន Premier League ៣សម័យកាលមកនេះបានកំពុងតែឈរនៅកំពូល តារាងផងដែរក្នុងលីក ដោយមាន៦០ពិន្ទុឆ្លងកាត់២៧ប្រកួតមកនេះនាំមុខ Arsenal របស់លោក Arsene Wenger តែ១ពិន្ទុប៉ុណ្ណោះ ។ ដែលត្រូវបើកទ្វារពហុកីឡដ្ឋាន Stamford Bridge របស់ខ្លួនដើម្បីស្វាគមន៍ក្រុម Galatasaray នៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ជើងទី២ ក្រោយពេលជួបជាមួយក្រុមម្ចាស់ផ្ទះ Fulham នៅរាត្រីថ្ងៃសៅរ៍ ទី០១ ខែមីនាស្អែកនេះក្នុងលីក ៕