Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ការ​ដេញ​ថ្លៃ​យក ក្រុ​មហ៊ុន Hulu កើន​ដល់ ១ពាន់​លាន​ដុល្លារ​ហើយ

$
0
0

ការដេញថ្លៃសម្រាប់ទិញយក គេហទំព័រទាញយកវីដេអូ ពេញនិយម Hulu ទើបតែទទួលបានការ ឡើងថ្លៃទៀតហើយ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនចំនួន ៣ បានដេញថ្លៃគ្នាទៅវិញទៅមក រហូតកើនលើស ១ពាន់លានដុល្លារអាមេរិក ដើម្បីទិញក្រុមហ៊ុន Hulu រូមបញ្ចូលទាំង ក្រុមហ៊ុនផ្តល់សេវាកម្ម ទូរទស្សន៍ផ្កាយរណប DirecTV ជាដើម។ 

មានក្រុមហ៊ុនចំនួន ៣បានដេញថ្លៃ គឺជារឿងងាយស្រួលក្នុងការ ដេញថ្លៃត្រឹមតម្លៃចាប់ពី ៦០០លានដុល្លារអាមេរិកទៅ ៨០០ដុល្លារអាមេរិក ដែលជាតម្លៃក្រុមហ៊ុន Yahoo បានផ្តល់ឲ្យសម្រាប់ទិញ ក្រុមហ៊ុននេះណាស់ ប៉ុន្តែវាជារឿងចម្លែក ដែលក្រុមហ៊ុន News Corp និង Disney ដែលជាម្ចាស់ភាគហ៊ុនធំ របស់ក្រុមហ៊ុន Hulu នឹងអាចទទួលបានជោគជ័យ ក្នុងការលក់ភាគហ៊ុននៅ រយៈពេល ២ខែខាងមុខនេះ បន្ទាប់ពីបរាជ័យក្នុងការ ស្វែងរកអ្នកទិញកាលពី ២ឆ្នាំកន្លងទៅ។  

លើសពីនេះ ក្រុមហ៊ុន Yahoo និង DirecTV, Time Warner Cable ក៏បានធ្វើការដេញថ្លៃ ទិញក្រុមហ៊ុន Hulu ផងដែរ តែទោះបីជាយ៉ាងណា ការដេញថ្លៃត្រូវបាន គេរាយការណ៍ថា មានទំហំភាគហ៊ុនស្មើៗគ្នា៕


Viewing all articles
Browse latest Browse all 4895