Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លេច​ចេញ​រូបភាព​មួយ ដែល​គេ​អះ​អាង​ថា​ជា iPhone តម្លៃ​ថោក

$
0
0

ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថា កំពុងតែធ្វើការងារបង្កើត iPhone តម្លៃសមរម្យបន្ថែមទៀត សម្រាប់បង្ហាញខ្លួន ក្នុងពេលណាមួយ ហើយទោះបីជា មានការបដិសេធរបស់លោក Tim Cook ក៏ដោយ ក៏មិនអាចពន្យាដំណើការផលិតនេះបានដែរ។  កាលពីថ្ងៃទី ៣មិថុនាម្សិលមិញនេះ រូបភាពនៃទូរស័ព្ទ iPhone តម្លៃថោក ត្រូវបានគេផ្សាយនៅប្រទេសចិន ដោយបង្ហាញនូវរូបរាងស្រោបបាស្ទីក។ 

រូបភាពនៃ iPhone តម្លៃថោក ត្រូវបានគេដកស្រង់ចេញ ពីប្រភពព័ត៌មានចំនួនពីរខុសគ្នា ប៉ុន្តែមានលក្ខណៈ ឌីហ្សាញស្រដៀងគ្នា។ រូបភាពលេចឡើង មានរូបរាងកោងនៅខាងខ្នង ដែលស្រដៀងគ្នាទៅអ្វី ដែលបានឃើញនៅក្នុង iPhone 3GS។

អ្នកប្រើប្រាស់បណ្តាញ Weibo ម្នាក់ដែលបានបញ្ចេញរូបភាពទូរស័ព្ទ អះអាងថា ទទួលបានឧបករណ៍នេះប្រើប្រាស់ ហើយបានបញ្ជាក់ថា ការឌីហ្សាញថ្មីនេះ ផ្តល់នូវអារម្មណ៍ល្អណាស់ នៅពេលកាន់នៅដៃ។ 

រូបភាពទូរស័ព្ទទាំងពីរ បានបង្ហាញស្មាតហ្វូន ស្ថិតនៅក្នុងស្រោមជ័រ ដូចនេះ វាមិនច្បាស់ទេថា ស្មាតហ្វូននេះ ស្រោបដោយសារធាតុដែក ដូចជាត្រកូល iPhone មុនៗឬអត់នោះទេ។ ទោះបីជាយ៉ាងណា រូបភាពបង្ហាញពីស្មាតហ្វូននេះ មានរន្ធកាសទំហំ ៣,៥ណាណូម៉ែត្រ មានរន្ធ lightning port និង speaker៕


Viewing all articles
Browse latest Browse all 4895

Trending Articles