យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា apps ថ្មី កំពុងតែមានបំណង ធ្វើឲ្យការធ្វើដំណើរនៅបរទេស មានភាពងាយស្រួលកាន់តែខ្លាំង ដោយការដាក់នូវ tools បកប្រែ នៅក្នុងឧបករណ៍របស់អ្នកប្រើប្រាស់ នេះបើយោងតាមសម្តី របស់អ្នកជំនាញ បង្កើតកម្មវិធីនេះ បាននិយាយកាលពីថ្មីៗនេះ។
បណ្តុំ apps បង្រៀនភាសា ឥតគិតថ្លៃសម្រាប់ឧបករណ៍ iOS បង្កើតឡើង ដោយក្រុមហ៊ុន Rosetta Stone នឹងផ្តល់ឲ្យអ្នកប្រើប្រាស់ នូវលំហាត់ខ្លីៗ ដូចនេះ ពួកគេអាចរៀនមូលដ្ឋានគ្រឹះ ភាសាដទៃ និងការប្រើប្រាស់ឃ្លា ជាភាសាបារាំង អេស្ប៉ាញ អាល្លឺម៉ង់ និងអ៉ីតាលី។ លំហាត់នៅក្នុងកម្មវិធីបង្រៀន ភាសា Rosetta Stone Navigator apps នេះ ប្រើប្រាស់សំឡេងកត់សម្គាល់ ដើម្បីធ្វើតេស្តថា តើអ្នកប្រើប្រាស់ បានអានតាមពាក្យត្រឹមត្រូវ ឬអត់។
កម្មវិធីបង្រៀនភាសាមួយទៀត បង្កើតដោយក្រុមហ៊ុន Duolingo សម្រាប់ឧបករណ៍ Android និង iPhone បង្រៀនភាសាថ្មី ចូលទៅក្នុងហ្គេម។ ភាសា ត្រូវបានគេបំបែកចុះក្រោម ទៅជាផ្នែកខុសគ្នា ដូចជា កាល និងនាម ហើយនៅពេលអ្នកប្រើប្រាស់ ដឹងច្បាស់ពួក គេអាច unlock ថ្មីមួយបាន៕