Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ហេតុអ្វីបានជា Facebook ទិញ WhatsApp?

$
0
0

បណ្ដាញសង្គម Facebook បានយល់ព្រមទិញកម្មវិធី WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារ ជាសាច់ប្រាក់ និងស្ដុក ដែលនេះជាការទិញមួយ ដ៏ល្បីពុំធ្លាប់មានក្នុង រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយជាពិសេស គឺដើមឆ្នាំ ២០១៤ នេះតែម្ដង។

ហេតុអ្វីបានជា Facebook សុខចិត្តចំណាយលុយច្រើន សន្ធឹកក្នុងទិញកម្មវិធីមួយនេះ? ហេតុផលមិនត្រូវ បានបញ្ជាក់ច្រើននោះទេ ប៉ុន្តែ លោក Mark Zuckerberg បាននិយាយថា លោកទិញព្រោះតែថា WhatsApp មានអ្នកប្រើប្រាស់កើនឡើងដល់ ៤៥០លាននាក់ ហើយបន្ដកើនឡើងជារៀងរាល់ថ្ងៃ ដោយមានមនុស្សជិត ១លាននាក់ បានចុះឈ្មោះប្រើប្រាស់រាល់ថ្ងៃ។ លោក Zuckerberg បានបន្តទៀតថា Facebook និង WhatsApp មានចក្ខុវិស័យដូចគ្នា ដូច្នេះហើយត្រូវដើរលើផ្លូវរួមគ្នា និងមិនអាចបោះបង់ ទៅឲ្យអ្នកផ្សេងបាន។

យោងតាមការបញ្ជាក់បន្ថែម ក្នុងចំណោមអ្នកប្រើ WhatsApp ទាំង ៤៥០លាននាក់ មាន ៧០ភាគរយ បានប្រើប្រាស់ប្រចាំថ្ងៃនេះ ហើយប្រើក្នុងរយៈពេលយូរទៀត។ អ្វីដែលពិសេសនោះគឺថា អាចមានលទ្ធភាពអាចផ្ញើសារ បានទូទៅពិភពលោក ដោយមិនចាំបាច់ឆ្លងការអ្វីច្រើន លឿន និងចាប់រហ័ស។
ទាំងនេះគឺជាហេតុផល មួយចំនួនដែល Facebook សម្រេចចិត្តយកលុយ យ៉ាងសន្ធឹកទៅទិញ WhatsApp៕


Viewing all articles
Browse latest Browse all 4895

Trending Articles