Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ខ្លាំងមែន Modric មួយជើងៗសុទ្ធតែនៅ ក្រៅតំបន់គ្រោះថ្នាក់! (Video Inside)

$
0
0

ក្រុងម៉ាឌ្រីដៈ ថ្វីត្បិតតែប្រជែងមិនឈ្នះគេមែននៅទឹកដី Real Madrid ប៉ុន្តែកីឡាករជើងខ្លាំងជនជាតិក្រូអាត Luka Modric បានបំបែកកំណត់ត្រា ក្នុងចំណោមកីឡាករ ស៊ុតបញ្ចូលទីពីចម្ងាយទៅវិញ ដែលគួរឲ្យសរសើរ ជាទីបំផុត តាម រយៈវីដេអូឃ្លីបខាងក្រោមនេះ ។

ខ្សែបម្រើវ័យ២៨ឆ្នាំ កម្កស់ ១, ៤ម៉ែត្ររូបនេះបានចូលមកប្រឡូកក្នុងក្លឹបស្តេចស Real Madrid នាចុងឆ្នាំ ២០១២ ជាមួយនឹងតម្លៃខ្លួន៣៣លានផោន មុនពេលកីឡាករខ្សែបម្រើដូចគ្នា Gareth Bale ចេញពីក្លឹប មាន់ខ្នាយមាស Tottenham Hotspur របស់អង់គ្លេស ដោយបានបង្ហាញខ្លួនបានចំនួន៨៦ប្រកួត និងស៊ុត បញ្ចូលទីបានចំនួន៦គ្រាប់ មកហើយនៅ Santiago Bernabeu ទឹកដីអេស្ប៉ាញ ។

Modric តែងតែបានបង្ហាញខ្លួនជម្រើស១១ នាក់ ដំបូងជានិច្ចទាំងស្ថិតក្រោម ការគ្រប់គ្រងរបស់អតីតលោក Jose Mourinho និង Carlo Ancelotti ជាដើម បើទោះបីជាកីឡាករ រូបនេះមិនសូវបានបំប៉ោង សំណាញ់ទីជាញឹក ញាប់ក៏ ដោយ តែបានបញ្ជូនបាល់ចូលប្រអប់គ្រោះថ្នាក់ និងឲ្យមិត្តរួមក្រុមស៊ុតបាន យ៉ាងល្អមានរហូតដល់ ទៅ១៥ គ្រាប់។ ថ្មីៗ នេះដែរ Luka Modric ក៏ត្រូវបានសហព័ន្ធកីឡាករបាល់ទាត់ ក្រូអាតកោះហៅចូលជួយក្រុមជម្រើស ជាតិផងដែរ សម្រាប់បាល់ទាត់ ពិភពលោកឆ្នាំ ២០១៤នៅប្រេស៊ីលនាពេលខាងមុខ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles