Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អក្ខរាវិរុទ្ធ និងពាក្យពេចន៍ក្នុង វិស័យកីឡា ជាការទាក់ទាញ អារម្មណ៍អ្នកអាន និងស្ដាប់

$
0
0

ភ្នំពេញៈ ថ្ងៃដំបូងនៃការបើកវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពី “រដ្ឋបាលកីឡា” ដែលគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) រៀបចំជូនដល់អ្នកសារព័ត៌ក្នុងស្រុកកាលពីល្ងាចថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ លោកគ្រូឧទ្ទេសនាម ច័ន្ទ សំណព្វ បានមានប្រសាសន៍ថា “អក្ខរាវិរុទ្ធ និងពាក្យពេចន៍ ដែលត្រូវប្រើ ប្រាស់ក្នុងអត្ថបទ ព័ត៌មានកីឡា គឺជាកត្ដាសំខាន់ដែលអាច ទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកអាន និងអ្នកស្ដាប់” ។

កម្មវិធីខាងលើនេះ បានធ្វើឡើងនៅទីស្នាក់ការ NOCC ដោយមានកា រអញ្ចើញចូលរួមជា គណៈអធិបតីពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត សភាកម្ពុជា ព្រមទាំងសិក្ខាកាម ជាអ្នក សារព័ត៌មាន និងមន្ដ្រីកីឡាចំនួន ៤០នាក់មកពី ២៧ស្ថាប័នទៀតផង ។

លោក ច័ន្ទ សំណព្វ បានថ្លែងថាដើម្បីធ្វើឲ្យព័ត៌មានទទួលបានការគាំទ្រ និងមានអ្នកអានអ្នកស្ដាប់និងអ្នកទស្សនា ច្រើនឡើងៗនោះ អ្នកសរសេរអត្ថបទព័ត៌មានទាំងអស់ត្រូវប្រើប្រាស់ពាក្យពេចន៍ឲ្យបានសមរម្យ និងសមស្របទៅតាម បរិបទសង្គម ជាពិសេសគឺអក្ខរាវិរុទ្ធ ដែលអ្នកសរសេរអត្ថបទត្រូវយកចិត្តទុកដាក់ក្នុង ការប្រើប្រាស់ជានិច្ច ។

អនុប្រធានរាជបណ្ឌិតសភាកម្ពុជាខាងលើបានបន្ដទៀតថា “បច្ចុប្បន្ននេះពាក្យពេចន៍បច្ចេកទេស ដែលយើងទាំងអស់ គ្នា ត្រូវយកមកប្រើប្រាស់ សរសេរអត្ថបទព័ត៌មាន ជាគោលឲ្យមានអក្ខរាវិរុទ្ធត្រឹមត្រូវនោះ គឺ វច្ចនានុក្រមរបស់សម្ដេច ព្រះសង្ឃរាជ ជួន ណាត ។ ដូច្នេះយើងត្រូវ អនុវត្តន៍តាមវច្ចនានុក្រមនេះ ដើម្បីធ្វើឲ្យ អត្ថបទព័ត៌មានដែលយើង ផ្សព្វផ្សាយទៅនោះ មានភាពទាក់ទាញអ្នកអាន អ្នកស្ដាប់ និងអ្នកទស្សនាបាន ច្រើន” ។

ឆ្លៀតក្នុងឱកាសនោះលោក វ៉ាត់ ចំរើន ដែលត្រៀមធ្វើជាគ្រូឧទ្ទេសបកស្រាយប្រធានបទ “ការប្រើប្រាស់ភាសាខ្មែរ បច្ចេកទេសកីឡា ពាក្យពេចន៍កីឡា ក្រមសីលធម៌កីឡា (Fair Play) ឲ្យបានត្រឹមត្រូវ” នៅថ្ងៃទី២០ កុម្ភៈ ស្អែកនេះ បានមានប្រសាសន៍ថា “វគ្គសិក្ខាសាលានេះ នឹងបង្កភាពងាយស្រួលបន្ថែមទៀត ទៅលើ អាជីពការងាររបស់អ្នក សារព័ត៌មាន ដើម្បីជម្រុញអោយមានការផ្តល់ព័ត៌មានឲ្យបានលឿន ទាន់ហេតុការណ៍ ទៅតាមព្រឹត្តិការណ៍ ទៅតាម កីឡាថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសកីឡា គឺជាចំណីអារម្មណ៍របស់ទស្សនិក ជនទូទៅដែលចូលចិត្តវិស័យកីឡា” ។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈស្អែកនេះ ដែលជាថ្ងៃបិទវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពី “រដ្ឋបាល កីឡា”
នោះនឹងមានម្មវិធីប្រគល់ វិញ្ញាបនប័ត្រដល់សិក្ខាកាម ទាំងអស់ក្រោមអធិបតីភាពលោក ថោង ខុន រដ្ធមន្រ្តីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles