Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វាសនា Arsenal នឹងទៅជាយ៉ាងណាពេល ជួប Bayern យប់នេះ? (Video Inside)

$
0
0

ក្រុងឡុងដ៍ៈ ក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេសនឹងត្រូវធ្វើការ ធ្ងន់បន្តិចហើយយប់នេះ ពេលជួបក្រុមការពារតំណែង ជើងឯក Bayern Munich មកពីអាល្លឺម៉ង់សម្រាប់ជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានប្រចាំទ្វីបអឺរ៉ុប UEFA Champions League នាម៉ោង ២ និង ៤៥នាទីរំលងអាធ្រាត្រ(ម៉ោងនៅកម្ពុជា) ស្របពេលដែលក្រុម AC Milan របស់អ៊ីតាលី ស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid ។

ថ្វីត្បិតតែការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Emirates របស់ខ្លួនក៏ដោយ តែលោក Arsene Wenger មិនប្រាកដ ឈ្នះក្រុម ខ្លារខិននោះដែរ ព្រោះ Bayern ជាក្រុមខ្លាំង និងរឹងមាំខ្លាំងណាស់ បន្ទាប់ពីត្រូវបាន Bayern លត់ ៣-១ កាលពីឆ្នាំ ២០១៣ ក្នុងជើងទី១ តែបានស៊ី ២-០ក្នុងជើងទី២ នៅទឹកដីរបស់ អាល្លឺម៉ង់ ។ ការប្រកួតក្នុងទឹកដី Arsenal បានឈ្នះ តែម្តងគត់ដោយលទ្ធផល ១-០កាលពីឆ្នាំ២០០៥ ក្នុងទី២ នៅក្រោយពេលដែល Bayern បានលត់ ៣-១ ហើយនោះ ក្នុងជើងទី១ ។

Arsenal ជាក្រុមមួយរឹងមាំក្នុងទឹកដី និងឈ្នះតែរហូតពីការលេងពានធំប្រចាំអង់គ្លេស Premeir League និងទើប តែបានទម្លាក់ក្រុម Man City ចេញពី FA Cup កាលពីអាទិត្យមុនក្នុងវគ្គ១៦ក្រុមចុងក្រោយ និង Arsenal បានស្មើ ០-០ តែម្តងគត់ជាមួយបិសាចក្រហម Manchester United តែមកជួប Bayern Munich ដែលជាក្រុមខ្លាំង លំដាប់លេខ១ ប្រចាំប្រទេសអាល្លឺម៉ង់ អាចរក្សាបានប្រវត្តិមិនចាញ់ក្នុងទឹកដីបាន ឬក៏យ៉ាងណា? 

ដោយឡែកសម្រាប់ ក្រុម Bayern Munich របស់លោក Pep Guardiola វិញ១០ ប្រកួតចុងក្រោយ នៅក្រៅផ្ទះ មិនដែល ចាញ់សោះ និងកំពុងឈរនៅកំពូលតារាង Bundesliga ដាច់ផងដែរដោយមាន រហូតដល់ទៅ៥៩ ពិន្ទុ ខណៈក្រុមតាមពីក្រោយ Bayer Leverkusen មានតែ៤៣ពិន្ទុ និងក្រុមរងជើងឯកឆ្នាំទៅ Borussia Dortmund មាន៤២ពិន្ទុ។ ការជួប ជាមួយ Arsenal យប់នេះ Bayern Munich ច្បាស់ជាមិនទុកទេ ព្រោះកៅអីវគ្គ ៨ ក្រុម ចុងក្រោយកាន់តែ ចង្អៀតទៅៗ ហើយ ៕

Bayern ប្រកួតចាញ់ Arsenal ០-២ ក្នុងទឹកដីជើងទី២ឆ្នាំទៅ

Bayern បំបាក់ក្រុមម្ចាស់ផ្ទះ Arsenal ៣-១ ក្នុងជើងទី១ឆ្នាំទៅ


Viewing all articles
Browse latest Browse all 4895

Trending Articles