Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Steve Jobs ចង់បង្កើតឧបករណ៍ ឆែកសុខភាព មុនបង្កើត iPhone

$
0
0

ស្របពេលដែលព័ត៌មាន ជាច្រើនកំពុងតែនិយាយ ពីនាឡិកាឆ្លាតវៃរបស់ Apple នោះ សារព័ត៌មាន Business Insider បានចុះផ្សាយ និងលាតត្រដាងនូវ ការពិតមួយចំនួន ទាក់ទងនឹង Wearable ដែលផ្ដោតលើសុខភាព។

យោងតាមការចុះផ្សាយបានឲ្យដឹងថា លោក Steve Jobs បានថ្លែងនៅក្នុង កិច្ចសម្ភាសន៍មួយថា Apple ចង់បង្កើត Wearable ដែលពាក់ព័ន្ធ នឹងសុខភាព (អាចព្យាករណ៍ពី ជំងឺគាំងបេះដូងជាដើម) និងបង្ហាញស្របពេល ជាមួយ គ្នានឹង iPhone កាលពីឆ្នាំ ២០០៧។

ផ្ដោតលើការចុះផ្សាយនេះ អាចបញ្ជាក់បានថា ក្រុមហ៊ុន Apple មានគម្រោងបង្ហាញ ឧបករណ៍ Wearable ចាប់តាំង ពីមិនទាន់មានវត្តមាន iPhone ប៉ុន្តែបើតាមការបញ្ជាក់ គឺដោយសារតែក្រុមហ៊ុន Apple មិនទាន់បានសុំសិទ្ធិ កាន់កាប់ ប៉ាតង់ ដូច្នេះហើយទើបមិនអាចចេញលក់បាន។

ព្រមជាមួយគ្នានេះ ក៏មានព័ត៌មានចចាមអារ៉ាមថ្មី មួយលេចឮផងដែរថា ក្រុមហ៊ុន Apple នឹងបង្ហាញកម្មវិធីមួយ មានឈ្មោះថា "Healtbook" នៅលើ iOS 8 សម្រាប់ឲ្យអ្នកប្រើប្រាស់យល់ដឹង ពីបញ្ហាសុខភាព។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ត្រូវបានគេប្រសិទ្ធនាមឲ្យថា ជាក្រុមហ៊ុនអាថ៌បាំងបំផុត ប៉ុន្មានប៉ុន្មានឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីលោក Steve Jobs ស្លាប់ទៅ អាថ៌កំបាំងទាំងឡាយហាក់ដូច ត្រូវបានលាតត្រដាង និង បច្ចេកវិទ្យាថ្មីៗហាក់ដូចជាលេងសូវ ឃើញទៀត ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles