ក្រុងស៊ួរិចៈ នៅសល់តែ១១៦ថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៤ នឹងមកដល់ ហើយដែលនឹង ធ្វើឡើងនៅប្រទេសប្រេស៊ីលក្នុងវគ្គ ៣២ក្រុម ដោយជម្រើសជាតិនីមួយៗបាន ប្រុងជើងការរួចរាល់ហើយ សម្រាប់កម្មវិធីដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ។
ជាមួយគ្នានេះដែរមុនព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី១២ មិថុនាខាងមុខ គេហទំព័រកំសាន្ត Looking TODAY សូមនាំអារម្មណ៍ ប្រិយមិត្តទៅ តាមដានទស្សនានូវការបំប៉ោង សំណាញ់ទីចំនួន៣០គ្រាប់ល្អ បំផុតប្រចាំ World Cup ឆ្នាំ២០១០នៅអាហ្វ្រិកខាងត្បូង ក្នុងចំណោមស៊ុតបញ្ចូលទីសរុបចំនួន១៤៥គ្រាប់ក្នុង World Cup លើកទី១៩ ។
ក្រុមជម្រើសជាតិអេស្ប៉ាញ ជាម្ចាស់ជើងឯកនារដូវកាលមុន បន្ទាប់ពីកីឡាករខ្សែបម្រើ Endres Iniesta ស៊ុតបញ្ចូលទីហូឡង់ បានសម្រេចមួយ គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ និងបានឈ្នះពាននេះជាលើកទី១ផងដែរ បន្ទាប់ពីគ្រងតំណែងជើងឯកពានប្រចាំទ្វីប UEFA Euro បាន២សម័យកាល ជាប់គ្នាគឺឆ្នាំ២០០៨ និង ២០១២ ៕