Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ទ្បុង សុភី ត្រៀមជម្រះបញ្ជីចាស់ ជាមួយ Adaylton រីឯ រឿង សោភ័ណ្ឌ ស្វាគមន៍ប្រេស៊ីល

$
0
0

ភ្នំពេញៈ កីទ្បាករ ទ្បុង សុភី អ្នកលេងជង្គង់ឥតមេត្តា មកពីក្លឹបសាលវ័ន្តកីទ្បា ត្រៀមទ្បើងសងសឹកជាមួយកីទ្បាករ Adaylton Freitas មកពីប្រទេសប្រេស៊ីលនៅលើសង្វៀនប៉ុស្តិ៍លេខ៣ នាល្ងាចថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ខណៈដែលកីទ្បាករមិត្តរួមជាតិ រឿង សោភ័ណ្ឌ មកពីក្លឹបម្កុជរាជសីហ៍កីទ្បា បានបើកទ្វារស្វាគមន៍អ្នកឆ្លង ដែនមកពីប្រទេសប្រេស៊ីលកីទ្បាករ Neto ។

នៅក្នុងជំនួបស៊ីសាច់ហុតឈាមរវាង ទ្បុង សុភី និង Adaylton កីទ្បាករទាំងពីរនេះពីមុនធ្លាប់ជួប គ្នាពីមុនម្តងរួចមក ហើយដោយការប៉ះគ្នានោះ Adaylton បានផ្តល់មេរៀនយ៉ាងចាស់ដៃដោយឈ្នះពិន្ទុ ទ្បុង សុភី  ហើយក្នុងការប្រកួត លើកមុននោះ សុភី បានខំប្រឹងប្រើស្នៀតកំពូលរបស់ខ្លួន ដោយទ្បើងជង្គង់ទៅលើពោះ Adaylton ជាច្រើនផងដែរ ប៉ុន្តែ បានរារាំងដោយកណ្តាប់ដៃដ៏ធ្ងន់ របស់ជនជាតិប្រេស៊ីលមកវិញប៉ុណ្ណោះ ។

ហើយជនជាតិប្រេស៊ីលម្នាក់នេះ ក៏ធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាញឹកញាប់ផងដែរហើយ Adaylton ក៏ធ្លាប់បាន យកឈ្នះកីទ្បាករកម្ពុជាជាច្រើនរូបដូចជា ពេជ្រ សីហា និង ទ្បុង សុវណ្ណឌឿន ប៉ុន្តែ Adaylton បានបរាជ័យក្រោមថ្វីដៃ កីទ្បាករ កែវ រំចង់ តែមួយគត់ក្នុងព្រឹត្តិការណ៍ Khmer Fighter នៅលើសង្វៀន Beeline Arena ។

ចំណែកការជួបគ្នាលើកដំបូងរវាង រឿង សោភ័ណ្ឌ និង Neto បើនិយាយពីការប្រកួតកន្លងមករបស់ រឿង សោភ័ណ្ឌ គេជំនាញប្រើកែង កណ្តាប់ដៃ-ទាត់ និងជង្គង់ ហើយជាពិសេសនោះស្នៀតដែលគេច្រើនធ្វើ ឲ្យគូប្រកួតញញើត នោះគឺ ការវាយកែងចេញតែម្តង ។ រីឯជនជាតិប្រេស៊ីលម្នាក់នេះស្នៀតប្រកួតរបស់ គេពុំទាន់មាននរណាម្នាក់ដឹងនៅទ្បើយ ព្រោះគេពុំធ្លាប់មកប្រកួតនៅក្នុងប្រទេសកម្ពុជាទ្បើយ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបសងសឹក និងជំនួបលើកដំបូងនេះរបស់ ទ្បុង សុភី និងរឿង សោភ័ណ្ឌ គឺមិនទាន់មាន នរណាម្នាក់ហ៊ានសន្និដ្ឋាន ទុកមុនបាននៅទ្បើយទេ ពោលគឺមានតែរង់ចាំទស្សនាទំាងអស់ គ្នាទើបដឹងថា ទ្បុង សុភី ឬ Adaylton ជាអ្នកខ្លាំងពិតប្រាកដ ហើយនិង រឿង សោភ័ណ្ឌ ឬ Neto ជាអ្នកឈ្នះពីការប្រកួតខាងលើនេះបាន ៕

កីទ្បាករ ទ្បុង សុភី vs កីទ្បាករAdaylton

កីឡាករ រឿង សោភ័ណ្ឌ vs កីឡាករNeto


Viewing all articles
Browse latest Browse all 4895

Trending Articles