Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អាម៉េរិក ត្រៀម​ស្វាគមន៍ ម៉ិចស៊ិច​នៅ​ថ្ងៃទី០២ មីនា

$
0
0

ក្រុងឈីកាហ្គោៈ ក្រុមបាល់ទាត់ ជម្រើសជាតិអាម៉េរិក នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួលស្វាគមន៍ ក្រុមភ្ញៀវ ម៉ិចស៊ិច នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៤ខាងមុខ ក្នុងការប្រកួតជា លក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីត្រៀម World Cup ឆ្នាំ២០១៤ នៅប្រេស៊ីលដូចគ្នា ។

ប្រភពព័ត៌មានពីគេហទំព័រ Channel News Asia របស់សិង្ហបុរីបានឲ្យដឹងថា ជំនួបប្រកួតមិត្តភាពនេះនឹងធ្វើ ឡើងនៅជាយក្រុងរដ្ឋអារីសូណា ក្នុងកីឡដ្ឋាន Phoenix សម្រាប់ក្រុមខ្លាំងទាំងពីរ ស្ថិតនៅតំបន់អាម៉េរិកខាង ជើងដូចគ្នា បន្ទាប់ពីក្រុមជម្រើសជាតិម៉ិចស៊ិច បានឈ្នះកៅអីទៅ World Cup ដោយបានទម្លាក់ ញូវហ្សេឡេន នៅវគ្គជម្រុះ និងបានឈរតាំងនៅក្នុងពូល A ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក្រូអាត និង កាមេរូន ។

លោក Jurgen Klinsmann គ្រូបង្វឹកក្រុមជម្រើសជាតិ អាម៉េរិកបានឲ្យដឹងថា “គោលបំណងនៃការប្រកួតនេះ គឺដើម្បីដកស្រង់បទពិសោធន៍  និងពង្រឹងសមត្ថភាពផង ដែរមុនឈានចូល ជុំរំហ្វឹកហាត់នៅប្រេស៊ីល ហើយ សំលឹងមើលកីឡាករ មានសមត្ថភាព បន្ថែមទៀតផងដែរ ក្នុងខណៈដែលវាជា ឱកាសដ៏ធំបំផុត សម្រាប់ក្រុម” ។

លោកបានបន្ថែមថា “ការជួបប្រកួតជាមួយ ជម្រើសជាតិម៉ិចស៊ិច វាអស្ចារ្យខ្លាំងណាស់ សម្រាប់កីឡាករ និងអ្នកគាំទ្រ ដែលវាជាទិដ្ឋភាព មួយគួរជាទីចាប់អារម្មណ៍ នៅក្រោយពេលដែល អាម៉េរិកបានឈ្នះម៉ិចស៊ិច ២-០ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ CONCACAF កាលពី២ឆ្នាំទៅ” ។

សូមបញ្ជាក់ផងដែរថា ជម្រើសជាតិអាម៉េរិក ស្ថិតនៅក្នុងពូល G ក្នុង World Cup នៅប្រេស៊ីលឆ្នាំ២០១៤ជា មួយនឹង៣ក្រុមផ្សេងទៀតមាន ព័រទុយហ្គាល់ ហ្គាណា និង អាល្លឺម៉ង់ ហើយអាម៉េរិក នឹងបន្តប្រកួតមិត្ត ភាពអន្តរជាតិជាលើកទី២ របស់ខ្លួនទៀតនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ ដោយជួបជាមួយ អ៊ុយក្រែនស្ថិតក្នុងទីក្រុង គៀវ ។ ទាំងអាម៉េរិក និង ម៉ិចស៊ិច មិនទាន់បានឈ្នះ World Cup និងរងជើងឯកបានម្តងនៅ ឡើយដូចគ្នា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles