បន្ទាប់ពីហ្គេម Flappy Birds ត្រូវបានដកចេញពី App store មកនេះ នៅពេលនេះ ក្រុមហ៊ុន Rovio បានប្រកាសបង្ហាញ ហ្គេមវគ្គថ្មីទៅតាមការសន្យា។
នៅថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ ២០១៤ ម្សិលមិញនេះ ក្រុមហ៊ុន Rovio បានប្រកាសបង្ហាញ Angry Bird Stella ដែលជាវគ្គថ្មីនៃហ្គេម Angry Birds។ Angry Bird Stella គឺជាវគ្គថ្មីដែលត្រូវ បានចេញបន្ទាប់ពីវគ្គ Angry Birds Go! ប៉ុន្តែមិនដឹងថាវា ផ្ដល់ភាពសប្បាយរីករាយ ក្នុងការលេងដូចគ្នាដែរ ឬមួយយ៉ាងណានោះទេ។
យោងតាមការបញ្ជាក់ តួអង្គដែលមាននៅក្នុងវគ្គថ្មីនេះ នឹងត្រូវបង្ហាញខ្លួននៅឆ្នាំ ២០១៦ ជាមួយនឹងភាគយន្តរឿង Angry Birds៕