ប៉េកាំង៖ យោងតាមគេហទំព័រព័ត៌មានរបស់ជប៉ុន The Japan News បានចុះផ្សាយនៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ថា ក្រុមហ៊ុនផលិត និងចែកចាយកុំព្យូទ័រ Lenovo Group Ltd. ប្រកាសថាក្រុមហ៊ុន ទទួលបានប្រាក់ ចំណេញប្រមាណ ៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ឆ្នាំ២០១៣ ។ តួលេខនេះបាន កើនឡើង២៩ភាគរយ ។
Lenovo បានលើកឡើងក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ប្រាក់ចំណូលសុទ្ធ បានកើនឡើង២៦៥,៣លានដុល្លារ គិតក្នុងអំឡុងពេល៣ (គិតមកដល់ចុងខែធ្នូឆ្នាំ២០១៣) ។ តួលេខនេះបាន កើនឡើងពី២០៤,៩លានដុល្លារ ។ ក្រុមអ្នកវិភាគបានព្យាករណ៍ថា នេះជាការកើនឡើងមួយ ដោយគិតជាមធ្យមចំនួន ២៤៣,៧លានដុល្លារ ។
លោក Yang Yuanqing នាយកប្រតិបត្តិ បានលើកឡើងថា យោងតាមការធ្វើលទ្ធកម្ម Lenovo កាលពីឆ្នាំមុន ការនាំចេញកុំព្យូទ័រ បានធ្លាក់ចុះ១០ភាគរយ នេះបើគិតតួលេខនៅ ទូទាំងពិភពលោក ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនបានទំនាក់ទំនងជាមួយ Google Inc.ក្នុងការទទួលបានទីផ្សារថ្មីមួយ ។
បើតាមការលើកឡើងរបស់លោក Jean-Louis Lafayeedney អ្នកវិភាគមួយរូបមកពី JI Asia ដែលមានស្នាក់ ការកណ្តាលនៅ ទីក្រុងហុងកុងបានបញ្ជាក់ថា “អស់រយៈកាលយូរលង់មកហើយ អ្វីដែលជាតម្រូវការ សម្រាប់ជំរុញឲ្យLenovo គឺចាប់បាច់ត្រូវមាន ការធ្វើពាណិជ្ជកម្មផ្នែក hardware ដែលវាផ្នែកមួយនៃ ការដាក់បញ្ចូលបច្ចេកវិទ្យា ទំនើប ក្នុងនោះកុំព្យូទ័រ សម្រាប់បំពេញមុខងារ ក្នុងការលេងហ្គេមជាដើម” ៕