តាមការចុះផ្សាយ ក្រុមហ៊ុន Apple បានធ្វើការកែប្រែ ទៅលើកំណែទម្រង់ iOS 7.1 ជាច្រើនចំណុចដែល បង្កើតនូវភាពងាយស្រួល និងទាក់ទាញ ដល់អ្នកប្រើប្រាស់។
យោងតាមប្រភពព័ត៌មានថ្មី ចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iOS 7.1 ជាផ្លូវការនៅខែក្រោយ។ បើតាមការបញ្ជាក់ឲ្យដឹង ក្រុមហ៊ុន Apple មិនត្រឹមតែបន្ថែមនូវ លក្ខណៈពិសេស ជាច្រើននោះទេ គឺថែមទាំងបានធ្វើការ ជួសជុលនូវបញ្ហា ដែលកើតមានពីមុន ដើម្បីជៀសវាងកុំឲ្យ មានកំហុសឆ្គង ដូចមុនទៀត។
គួរបញ្ជាក់ផងដែរថា Interface របស់ iOS 7 គឺជាប់ផ្ដើមប្រួលប្រែបន្ដិចម្ដងៗ ហើយសម្រាប់ iOS 7.1 នេះ គឺសម្បូរទៅដោយ រូបភាពជាងរង្វង់មូល ដោយ Apple បានកែប្រែពីជ្រុង មកជារង្វង់មូលវិញ៕