Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

រត់ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិ​លើកទី៣​ ខេត្ត​ព្រះសីហនុ​ នឹង​ចាប់ផ្ដើម​នៅថ្ងៃទី​០៩ មីនា​

$
0
0

ភ្នំពេញៈ ទិវារត់ប្រណាំង ពាក់កណ្ដាល ម៉ារ៉ាតុងអន្ដរជាតិ លើកទី៣ ដែលនឹងប្រារព្ធធ្វើ នៅលើទឹកដីតំបន់ ទេសចរណ៍ធម្មជាតិ នាខេត្តព្រះសីហនុ នឹងរៀបចំឡើង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៤ខាងមុខនេះ ក្រោមបាវចនាថា “រត់ប្រណាំងម៉ារ៉ាតុង ដើម្បីការពារ ធម្មជាតិ សង្គ្រោះផែនដី និងសុខុមាលភាព នៃមនុស្សលោក” ដោយមានការចូលរួម ឧបត្ថម្ភធំ ពីស្រាបៀរអង្គរ ។

នៅក្នុងសន្និសីទ សាព័ត៌មាននាព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានមានប្រសាសន៍ ឲ្យដឹងថា “ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិលើកទី៣ ដែលនឹងធ្វើនៅ ថ្ងៃទី០៩ ខែមីនានាខេត្ដព្រះសីហនុនោះ គឺជាផ្នែកមួយ នៃសកម្មភាព មនុស្សធម៌ ដើម្បីជួយដល់ មន្ទីរពេទ្យកុមារជាតិ និងជួយដល់កុមារកំព្រា នៅខេត្តព្រះសីហនុ ព្រមទាំងឧបត្ថម្ភ ដល់អ្នកថែរក្សា តំបន់ឆ្នេរផងដែរ” ។

លោកបានបន្ដឲ្យដឹងទៀតថា ព្រឹត្តិការណ៍អន្ដរជាតិ ខាងលើនេះដែរ រៀបចំឡើងដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈកម្មការ រៀបចំទិវារត់ប្រណាំង ម៉ារ៉ាតុងខេត្តព្រះសីហនុ ព្រមទាំងសហការឧបត្ថម្ភ ពី ក្រុមហ៊ុនឯកជនជាច្រើនទៀត ដើម្បីចូលរួមផ្សព្វផ្សាយ កីឡាទេសចរណ៍ នាឆ្នេរសមុទ្រស្អាត នៃប្រទេស កម្ពុជា រួមទាំងបណ្ដុះគំនិតការពារ ថែរក្សាបរិស្ថានធម្មជាតិ តាមរយៈព្រឹត្តិការណ៍នេះ ។

តាមរយៈសន្និសីទខាងលើនេះ លោក វ៉ាត់ ចំរើន បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួស រាន់ចុះឈ្មោះចូលរួម រត់ក្នុងព្រឹត្តិការណ៍ អន្ដរជាតិនេះឲ្យបានច្រើនកុះករ ដើម្បីកសាងប្រវត្តិសាស្ដ្រថែរក្សាតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់ប្រទេសជាតិ ។ បើគិតត្រឹម ថ្ងៃទី១០ ខែកុម្ភៈនេះ មានចំនួនអ្នកចុះឈ្មោះ ចូលរួមជាង ១.០០០នាក់ ហើយដោយមកពី២១ប្រទេស ក្នុងខណៈដែលកាលពីឆ្នាំ២០១៣ មានកីឡាករ-កីឡាការិនី ចូលរួមប្រមាណជាង ១.៤០០នាក់ ។ ដូច្នេះឆ្នាំ២០១៤នេះ លោក វ៉ាត់ ចំរើន សង្ឃឹមទុកមុនថា នឹងមានកីឡាករ-កីឡាការិនីចូលរួម ច្រើនជាងឆ្នាំ មុនជាមិនខាន ។

ប៉ុន្ដែទោះបីការប្រារព្ធ ទិវារត់ប្រណាំងម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ជាកន្លែងល្អមានផ្លូវរត់ស្រួល និងមានលក្ខណៈសម្បត្តិ ធម្មជាតិល្អប្រសើរ ក៏ពិតមែន តែក៏មានបញ្ហា ប្រឈមមួយចំនួន ដែលជាឧបសគ្គធ្វើឲ្យ កំណើនអ្នកចូលរួម មានការកើនឡើងតិច ជាពិសេសភ្ញៀវបរទេស ដែលពិបាកធ្វើដំណើរ ទៅប្រកួត ព្រោះមិនមានជើងយន្ដហោះ ទៅដល់ទីនោះ ។

សូមបញ្ជាក់ថា កីឡាករ-កីឡាការិនី ដែលមានបំណងចង់ ចូលរួមក្នុងព្រឹត្តិការណ៍ អន្ដរជាតិនេះ គឺអាចចុះឈ្មោះនៅក្នុង Website របស់ គណៈកម្មាធិការ រៀបចំការប្រកួត និងសហព័ន្ធកីឡា អន្ដពលកម្មកម្ពុជា ដោយតម្លៃចូលរួមមនុស្សម្នាក់ក្ នុងវិញ្ញាសាៈ ២១គីឡូម៉ែត្រ ៤០ដុល្លារបរទេស និងខ្មែរ ១២ដុល្លារ, ១០គីឡូម៉ែត្រ ៣៥ដុល្លារបរទេស និងខ្មែរ១២ដុល្លារ និងរត់លក្ខណៈកម្សាន្ដ លក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ២៥ដុល្លារបរទេស និងខ្មែរ៥ដុល្លារ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles