Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ន័រវ៉េ កំពុងនាំមុខ​ក្នុងការឈ្នះ​មេដាយ​បានច្រើន​ជាងគេ​ នៅអូឡាំពិក​ ស៊ូជី

$
0
0

ក្រុងស៊ូជីៈ ក្រុមជម្រើសជាតិ ន័រវ៉េ កំពុងនាំមុខគេ ក្នុងនាមជាប្រទេស ដែលបានឈ្នះមេដាយ ចំនួន ៧គ្រឿង ខណៈពេល ដែលហូឡង់ អាម៉េរិក កាណាដា និងរុស្ស៊ីបានឈ្នះ មេដាយ៤គ្រឿង ដូចគ្នាច្រើនជាងគេផងដែរ តាមពីក្រោយ ក្នុង ព្រឹត្តិការណ៍អូឡាំពិក ស៊ូជីរដូវរងារ លើកទី២២ ឆ្នាំ២០១៤ នៅប្រទេសរុស្ស៊ី ។

ន័រវ៉េ ជាប្រទេសដ៏ខ្លាំងពូកែ មួយប្រចាំតំបន់អឺរ៉ុប ក្នុងការប្រកួតព្រឹត្តិការណ៍ ធំលំដាប់ពិភពលោក ទាំងក្នុងអូឡាំពិករដូវក្តៅ និងរដូវរងារ ។ ឆ្លងតាមការចាប់ផ្តើម ប្រកួតមានរយៈពេល៣ថ្ងៃមកនេះ ន័រវ៉េ ឈ្នះបានមេដាយមាស ចំនួន២គ្រឿង មាស១ និងសំរឹទ្ធ៤ ស្របពេលដែល ២ប្រទេសផ្សេងទៀត មានហូឡង់ និងអាម៉េរិកបានឈ្នះ មេដាយមាស២គ្រឿង ដូចគ្នាទៅលើប្រភេទកីឡា រាំលើទឹកកក និងកីឡាជិះស្គីរំលងភ្នំ ដែលបានបញ្ចប់ ទៅហើយនោះ ។

ការប្រកួតដែលកំពុង ដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០៨ និងបញ្ចប់ទៅវិញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ គ្រប់អត្តពលិកមកពី ៨៨ប្រទេស ស្មើនឹង ២៨០០នាក់ បានកំពុងប្រកួតយ៉ាង ស្វិតស្វាញបំផុត នៅលើទីលាន ក្នុងចំណោម ៧ប្រភេទកីឡា ចែកចេញជា ៩៨ វិញ្ញាសា ៕ 


Viewing all articles
Browse latest Browse all 4895

Trending Articles