Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Real បំបាក់ Villarreal ៤-២ ដើម្បីំកំញើញ At. Madrid (Video Inside)

$
0
0

ក្រុងម៉ាឌ្រីដៈ ស្តេចស Real Madrid បានសហការគ្នាយ៉ាងល្អ ក្នុងការយក៣ពិន្ទុក្នុង ទឹកដីដោយបានលុតក្រុមភ្ញៀវ Villarreal ៤-២ ក្នុង La Liga ដើម្បីឌឺដាក់ក្រុមម្ចាស់ កំពូលតារាង Atletico Madrid ប្រចាំសប្តាហ៍ទី២៣ យប់មិញនេះ។

កីឡាករខ្សែបម្រើចំណូលថ្មី Gareth Bale បានស៊ុតគ្រាប់នាំមុខឲ្យ Real ត្រឹមចាប់ផ្តើមលេងបាន៧នាទីដំបូង ក្នុងវគ្គទី១ និងខ្សែប្រយុទ្ធមកពីបារាំង Karim Benzema បន្ថែមគ្រាប់ទី២ នៅ១៨នាទីបន្ទាប់ដែល ធ្វើឲ្យការប្រកួតមានគំលាត គ្នាយ៉ាងខ្លាំងនៅមុនពេលដែល Mario Gaspar បានស៊ុតគ្រាប់លួងចិត្តឲ្យ Villarreal នៅនាទី៤៣ តែ Jese រកបាន គ្រាប់ទី៣ឲ្យ Real វិញនៅនាទីទី៦៤ ជាមួយនឹងកីឡាករ Giovani dos Santos រកបានគ្រាប់ទី២ ឲ្យVillarreal វិញដែរនៅ៥នាទីបន្ទាប់ មុនពេលដែល Benzema រកបានគ្រាប់សម្រេចលទ្ធផល ៤-២ នៅនាទី៧៦ ។

រាប់ទាំងជ័យជំនះលើកនេះ Real Madrid ទទួលបាន៥៧ពិន្ទុស្មើទៅនឹង Atletico Madrid ស្របពេលដែលក្រុមកំពូល តារាងមួយនេះ បានបរាជ័យក្រៅ ទឹកដីក្រោមថ្វីជើង Almeria ០-២ ខណៈដែលក្រុមការពារតំណែងជើងឯក Barcelona កំពុងឈរនៅលេខ៣បណ្តោះ អាសន្នដោយត្រូវជួបជាមួយ ក្រុមម្ចាស់ផ្ទះ Sevilla នៅរាត្រីនេះផងដែរ ៕

 

Photo by LookingTODAY


Viewing all articles
Browse latest Browse all 4895

Trending Articles