Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ដៃគូ​ឧបត្ថម្ភ​សំខាន់ៗ​ របស់ក្លឹប​ល្បី​ពិភពលោក​

$
0
0

ក្រុងឡុងដ៍ៈក្លឹបបាល់ទាត់អាជីពមួយ ទទួលបានជោគជ័យ ក៏ដូចជាឈ្នះពានផ្សេងៗ គឺវាអាស្រ័យធនធាន និងដៃគូសហប្រតិបត្តិការណ៍ របស់ក្លឹបក្នុងការទិញ កីឡាករជើងល្អៗ មកពង្រឹងក្លឹប និងអ្នកចាត់ការទូទៅ ប្រកបដោយបទ ពិសោធន៍ផងដែរ ។

ទាក់ទងនឹងការឧបត្ថម្ភនេះ ដែរគេហទំព័រកំសាន្ត Looking TODAY សូមលើកយក ក្លឹបបិសាចក្រហម Manchester United ដែលប្រិយមិត្តបានស្គាល់ រួចមកហើយថា ជាក្លឹបលំដាប់លេខ១ របស់ចក្រភពអង់គ្លេស និងឈរនៅលេខរៀងទី៣ លំដាប់ពិភពលោក បន្ទាប់ពីក្លឹប Real Madrid និង FC Barcelona របស់អេស្ប៉ាញ ។

ក្លឹបម្ចាស់ជើងឯក Premier League ១៣ សម័យកាលច្រើនជាងគេ Man Utd ត្រូវបានបង្កើតដំបូងនាឆ្នាំ ១៨៧៨ និងមានអាយុកាល ១៣៦ឆ្នាំមកហើយ រហូតមកទល់ នឹងពេលនេះ និងមានដៃគូឧបត្ថម្ភសំភារៈ កីឡា (ខោ-អាវ និងស្បែកជើង...)៤មកហើយ ក្នុងនោះមានក្រុមហ៊ុនផលិត Umbro, Admiral, Adidas និង ក្រុមហ៊ុន Nike តែលុះមកដល់ ឆ្នាំ១៩៨២ ដល់បច្ចុប្បន្ន Man Utd មានដៃគូ ឧបត្ថម្ភខោអាវ និងស្បែកជើង ចំនួន៤ផងដែរ ។

ក្នុងនោះសម្រាប់ដៃគូ ឧបត្ថម្ភ Sharp Electronics, Vodafone និង AIG បានផុតកំណត់ទៅហើយ ស្របពេល ដែលក្រុមហ៊ុនធានារ៉ាប់រង របស់អាម៉េរិក Aon ជាដៃគូឧត្ថម្ភថ្មី ដែលបានចុះកិច្ចសន្យា រយៈពេល៤ឆ្នាំ (២០១០-២០១៤) ដែលមានទឹកប្រាក់ ៨០លានផោន ក្នុងការជួយឧបត្ថម្ភ អាវ-ខោ និងស្បែកជើង សម្រាប់កីឡាករ និងគ្រូបង្វឹកក្លឹប បិសាចក្រហម ក្រោមការផលិត ដោយក្រុមហ៊ុន Nike ។ មួយវិញទៀតក្រុមហ៊ុន បម្រើសេវា កម្មបញ្ញើ DHL ជាដៃគូឧបត្ថម្ភ ផ្នែកខោអាវ ពេលហ្វឹកហាត់ ក្នុងរយៈពេល៤ឆ្នាំ ដូចគ្នាដែលមាន ទឹកប្រាក់ ៤០លានផោន ។

គួររំលឹកដែរថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ក្លឹប Man Utd បានចុះកិច្ចសន្យា រយៈពេល៧ឆ្នាំ (2014-2021) ជាមួយនឹងក្រុមហ៊ុន ផលិតរថយន្តម៉ាក Chevrolet របស់អាម៉េរិក ដែលមានទឹកប្រាក់៨០លាន ដុល្លារអាម៉េរិក ក្រោយពេលក្រុមហ៊ុន Aon នឹងផុតកំណត់ នៅចុងឆ្នាំ២០១៤ នេះ ។

សូមបញ្ជាក់ថា តាមរយៈដៃគូឧបត្ថម្ភ ទាំងអស់ខាងលើនេះ នៅមិនទាន់គ្រប់គ្រាន់ នៅឡើយទេ គឺនៅមានដៃ គូភាគហ៊ុនលំដាប់ មហាសេដ្ឋី ជាច្រើនទៀតផងដែរ រួមទាំងក្រុមហ៊ុន បរទេសមួយចំនួនទៀត ក្រៅពីប្រាក់ដ៏ ច្រើនសន្ធឹកសន្ធាប់ទៀត បានមកពីការលក់ Spot ពាណិជ្ជកម្ម ការតាំងពិពណ៌ នៅកីឡដ្ឋាន Old Trafford និង ការលក់សំបុត្រ ជាដើម ទើបដំណើរការរបស់ក្លឹប ប្រព្រឹត្តទៅដោយរលូន ៕


Viewing all articles
Browse latest Browse all 4895

Trending Articles