Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Samsung និង Cisco ចុះកិច្ច​ព្រមព្រៀង​យូរ​អង្វែង

$
0
0

ក្រុមហ៊ុន Samsung បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយថ្មី ទៀតជាមួយនឹងក្រុមហ៊ុន Cisco ក្នុងរយៈពេលយូរអង្វែង ដើម្បីការពារទៅលើ ហានិភ័យដែលអាចនឹង កើតមាននៅពេលអនាគត។

យោងតាមការចុះផ្សាយរបស់ AllThingsD បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង ក្រុមហ៊ុនទាំងពីរនេះ គឺមានរយៈពេល ១០ឆ្នាំខាងមុខ ដែលគ្របដណ្ដប់ ទៅលើផលិតផល និងបច្ចេកវិទ្យា ប៉ុន្តែលក្ខខណ្ឌហិរញ្ញវត្ថុ មិនត្រូវបង្ហាញឲ្យដឹង។

កិច្ចព្រមព្រៀងបែបនេះ កំពុងតែត្រូវបានពេញនិយម សម្រាប់ក្រុមហ៊ុនធំៗ ព្រោះថាវាបានជួយឲ្យ ពួកគេគេចផុតពី ការរំលោភលើប៉ាតង់ និងមិនខាត់បង់ នូវប្រាក់ចំណេញ ព្រោះថាបើសិនជាល្មើស នោះនឹងត្រូវគេដឹង។

គេនៅចាំបានថា ចាប់តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung និង Apple នៅមិនទាន់ដោះស្រាយ ជម្លោះប៉ាតង់បាននោះទេ ព្រោះគឺខាង Samsung ជាអ្នកល្មើស ប៉ុន្តែដោយសារតែ ការទារសំណងជំងឺចិត្ត ច្រើនពេកទើប Samsung អូសបន្លាយពេល រហូតមដល់ពេលនេះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles