Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

រកឃើញក្រុមហាលអាវ មុនគេ ក្នុងវគ្គជម្រុះពាន Hun Sen-Cup

$
0
0

ភ្នំពេញៈ ក្រោយពីឆ្លងកាត់ ការប្រកួតជម្រុះក្នុងពូលA និងពូលB នៃពាន Hun Sen-Cup លើកទី៨ អស់រយៈពេល ៣សប្ដាហ៍កន្លងមក គិតត្រឹមល្ងាចថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានរកឃើញក្រុមដែលត្រូវ ហាលអាវមុនគេមាន ចំនួន ៤ក្រុមហើយក្នុងនោះរួមមាន  ក្រុមបាល់ទាត់ខេត្តក្រចេះ, ខេត្តព្រះសីហនុ, អាស៊ីអឺរ៉ុប និងក្រុមខណ្ឌចម្ការមន ។

ដំណាក់កាលទី២នៃការប្រកួតបាល់ទាត់ ដណ្ដើមពាន Hun Sen-Cup នៅលើទីលាន២ផ្សេងគ្នាម្សិលមិញនេះ ចំពោះ ពូលA ដែលបានធ្វើការប្រកួតលើទីលានស្ដាតចាស់ ក្រុមណាហ្គាខប បានទម្លាក់ក្រុមខេត្តក្រចេះ មិនឲ្យតដៃរួច ឡើយ ដោយលទ្ធផល ៨-០ ខណៈក្រុមចម្ការកៅស៊ូបឹងកេត បានយកឈ្នះក្រុមបាល់ទាត់ខេត្តព្រះសីហនុ ក្នុងលទ្ធផល ២-០ ។

ការបរាជ័យលើកទី២នេះ បានធ្វើឲ្យក្រុមខេត្តក្រចេះ និងក្រុមខេត្តព្រះសីហនុ ត្រូវហាលអាវដោយស្វ័យប្រវត្តិ បើទោះបី ជាការប្រកួតនៅសល់១ប្រកួតចុងក្រោយទៀតក៏ពិតមែន ។ ប្រកួត២លើកជាប់គ្នាក្រុមទាំង២មិនមានពិន្ទុ រាប់នឹងគេនៅ ឡើយនោះទេ ស្របពេលដែលក្រុមណាហ្គាខប និងចម្ការកៅស៊ូបឹងកេត ត្រូវឡើងទៅប្រកួតនៅវគ្គ៨ក្រុម ចុងក្រោយ បន្ដទៀត ព្រោះប្រកួត២លើកដូចគ្នា បឹងកេត និងណាហ្គាខប រកបាន៦ពិន្ទុស្មើគ្នាក្នុងពូលA ។

ចំណែកលទ្ធផលនៅលើទីលានពហុកីឡដ្ឋានជាតិវិញ ក្រុមដែលធ្វើឲ្យអាស៊ីអឺរ៉ុប និងក្រុមខណ្ឌចម្ការមន ហាលអាវក្នុង ពូលB ទាំងស្ដាយស្រណោះនោះ គឺមានក្រុមខេត្តស្វាយរៀង និងក្រុមគិរីវង់សុខសែនជ័យ ។ ប្រកួតចុងក្រោយនេះ ក្រុម គិរីវង់ បានបំបាក់ក្រុមខណ្ឌចម្ការមន យ៉ាងចាស់ដៃជាមួយនឹងលទ្ធផល ៦-២ មុននឹងក្រុមស្វាយរៀង យកឈ្នះក្រុម អាស៊ីអឺរ៉ុប ៣-១ ។

ប៉ុន្ដែទោះជាយ៉ាងណាលទ្ធផលខាងលើនេះ បានបំផ្លាញមហិច្ឆតារបស់ក្រុមអាស៊ីអឺរ៉ុប និងខណ្ឌចម្ការមន ដែលប៉ុនប៉ង ដណ្ដើមយកកៅអីវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ។ ដោយឡែកក្រុមស្វាយរៀង និងក្រុមគិរីវង់ គឺជាក្រុមដែលមានសំណាង ព្រោះត្រូវ ត្រៀមខ្លួនប្រកួតនៅវគ្គបន្ដដោយស្វ័យប្រវត្តិ បន្ទាប់ពីប្រកួតឈ្នះ២លើកជាប់គ្នាទទួលបាន៦ពិន្ទុដូចគ្នា ៕

www.lookingtoday.com

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles