Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមខ្លាំងទាំង៨ ត្រៀមប្រកួតដណ្តើមពាន Guinness Cup (Video Inside)

$
0
0

វ៉ាស៊ីនតោនៈ ទាំង៨ក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបមាន Man Utd, Man City និង Liverpool របស់អង់គ្លេស Real Madrid របស់អេស្ប៉ាញ AC Milan និង AS Romaរបស់អ៊ីតាលី និងក្រុម Olympiakos របស់ក្រិក ត្រូវបាន អញ្ជើញឲ្យចូល រួមក្នុងការប្រកួតដណ្តើមពានរង្វាន់ Guinness International Cup (ICC) របស់ស្រាបៀរ Guinness ។

ប្រភពព័ត៌មានពីគេហទំព័រ Skysport បានបញ្ជាក់ឲ្យដឹងថា ការប្រកួតដែលនឹងចាប់នៅលើទឹកដីសហរដ្ឋអាម៉េរិកនា ថ្ងៃទី២៦ កក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៤ សីហា ឆ្នាំ២០១៤ខាងមុខ ដោយបែងចែកចេញជាពីរពូល A និង B ដោយមួយពូលមាន៤ក្រុមប្រកួតសន្សំពិន្ទុ យក២ក្រុម មានពិន្ទុខ្ពស់ជាងគេឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

នេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ Guinness របស់អាម៉េរិកបានបង្កើតពាននេះឡើង ក្នុងគោលបំណង ធ្វើវិស័យបាល់ទាត់មួយកាន់តែនាំមុខគេដាច់ថែមទៀត ហើយក៏ដើម្បីសម្ភោធមុនរដូវកាលលីកអាជីពនីមួយៗចាប់នៃ ប្រទេសទាំងចាប់ផ្តើមឡើងវិញផងដែរជារៀងរាល់ពាក់កណ្តាលខែសីហា ។ ស្តេចស Real Madrid ជាក្រុមការពារតំ ណែងជើងឯកឆ្នាំ២០១៣ ក្រោយពីបានលុតក្រុមតោខៀវ Chelsea ៣-១នៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលដែល Chelsea មិនអាចអញ្ជើញឲ្យចូលរួមទេនាឆ្នាំនេះ ។

សូមរំលឹកថា ទាំង៨ក្រុមដែលបានចូលរួមកាលពីឆ្នាំទៅមានក្រុម Real Madrid, Los Angeles Galaxy, Everton, Juventus, Chelsea, Inter Milan, Valenciaនិង AC Mialn ។ ការប្រកួតដែលត្រូវបានធ្វើឡើង ជារៀងរាល់ព្រឹក (ម៉ោងនៅកម្ពុជា) ខណៈដែលវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅព្រឹកថ្ងៃចន្ទ ទី០៤ សីហា ស្ថិតក្នុងទីក្រុង Miami នៃកីឡដ្ឋាន Sun Life សហរដ្ឋអាម៉េរិក ៕

Real Madrid បំបាក់ Chelsea 3-1 នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំទៅ


Viewing all articles
Browse latest Browse all 4895

Trending Articles