ក្រុងលីវើភូលៈ ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបហង្សក្រហម Liverpool, Luis Suarez កំពុងតែនាំមុខគេដាច់ពីការស៊ុត បញ្ចូលបានចំនួន២៣គ្រាប់ច្រើនជាងគេនៅក្របខណ្ឌកំពូល Premier League របស់អង់គ្លេស ហើយនេះក៏ជាលើក ទី១ ផងដែរសម្រាប់កីឡាករអន្តរជាតិអ៊ុយរូហ្គាយ វ័យ២៧ឆ្នាំរូបនេះ ។
Suarez ចាប់ផ្តើមរះឡើងវិញ ក្រោយពេលរួចផុតពិន័យ៨ប្រកួតកាលពីចុងរដូវកាលមុន ដែលគាត់ក៏ជាអ្នកស៊ុត បញ្ចូលទីបានច្រើនជាងគេតាមពីក្រោយខ្សែប្រយុទ្ធដូចគ្នា Robin van Persie របស់ Man Utd ៣គ្រាប់នៅ កំណត់ត្រា២៣ គ្រាប់ ខណៈកីឡាកររបស់ Real Madrid បច្ចុប្បន្ន Gareth Bale បានឈរនៅលេខ៣សម្រាប់ក្រុម Spurs ស៊ុត បញ្ចូលទីបានចំនួន២១គ្រាប់ ។
កំណត់ត្រា២៣គ្រាប់ ក្រោយពីបញ្ចប់សប្តាហ៍ទី២៤នៅ Premier League នៅមិនទាន់បញ្ចប់នៅឡើយទេ ដោយ Suarez អាចរកបានច្រើនជាងនេះទៀត និងអាចច្រើនជាង Van Persie កាលពីរដូវកាលមុនផងដែរដើម្បីដណ្តើម ស្បែកជើងមាស មុនវិលត្រឡប់ទៅស្រុកកំណើតចូលរួមលេងក្នុង World Cup 2014 នៅប្រេស៊ីលជាមួយដៃគូ Edinson Cavani ។
ក្នុងខណៈនោះដែរ ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City កំពុងឈរនៅលេខរៀងទី២ ដោយស៊ុតបញ្ចូលទី បានចំនួន១៥គ្រាប់ ស្របពេលដែល Daniel Sturridge របស់ Liverpool កំពុងឈរនៅលេខ៣ជាបណ្តោះអាសន្ន ដោយ បំប៉ោងសំណាញ់ទីបាន១៤គ្រាប់ និងម្ចាស់ស្បែកជើងមាស Robin van Persie ទើបតែស៊ុតបាន៩ គ្រាប់ នៅឡើយពី ការចូលលេងបានយ៉ាងតិចតួចបំផុត ដោយសារតែរបួសខ្លាំងពេក ៕