Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

នាយកប្រតិបត្តិថ្មី Microsoft មាន​ប្រាក់​ខែ ១.២លាន​ដុល្លារ​អាមេរិក

$
0
0

ក្រុមហ៊ុន Microsoft ទើបតែប្រកាសតែងតាំងលោក Satya Nadella ជានាយកប្រតិបត្តិថ្មី ហើយលោក Bill Gates បានប្រកាសលាឈប់ ពីប្រធានក្រុមប្រឹក្សាភិបាល ប៉ុន្តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះគឺថា លោក Satya Nadella មានប្រាក់ខែខ្ពស់ជាង អតីតនាយកប្រតិបត្តិចាស់ រហូតដល់ ៧០ភាគរយ។

យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា លោក Nadella នឹងទទួលបាន ប្រាក់ខែគោលចំនួន ១.២លានដុល្លារអាមេរិក ដែលច្រើនជាង លោក Steve Ballmer អតីតនាយកប្រតិបត្តិចាស់ រហូតដល់ ៧០ភាគរយ។

យោងតាមការចុះផ្សាយបានឲ្យដឹងថា សាច់ប្រាក់ប្រចាំឆ្នាំរបស់លោក Nadella នឹងទទួលបានច្រើនជាង ប្រាក់របស់លោករហូតដល់ ៣០០ភាគរយ ក្នុងនាមជានាយកប្រតិបត្តិ សម្រាប់ឆ្នាំ ២០១៤ និង ២០១៥។ អ្វីដែលពិសេសជាងនេះ ទៅទៀតនោះគឺនៅឆ្នាំ ២០១៥ លោក Nadella នឹងទទួលបានប្រាក់ចំនួន ១៣.២លានដុល្លារអាមេរិក នៃភាគហ៊ុន។

គួរបញ្ជាក់ផងដែរថា លោក Nadella បានបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft អស់រយៈពេល ២២ឆ្នាំ ហើយក៏ជាមនុស្សម្នាក់ដែល លោក Bill Gates តែងតែសម្លឹកមើលជានិច្ចផងដែរ៕


Viewing all articles
Browse latest Browse all 4895

Trending Articles