ក្រុមហ៊ុន Google បានប្រកាសឲ្យដឹងពី កិច្ចព្រមព្រៀងជួលប៉ាតង់ ក្នុងរយៈពេលយូរ ជាមួយនឹងក្រុមហ៊ុន Cisco Systems។
យោងតាមការចុះផ្សាយបានឲ្យដឹងថា កិច្ចព្រមព្រៀងជួលប៉ាតង់នេះ វាស្រដៀងគ្នាទៅ នឹងកិច្ចព្រមព្រៀងរវាង Google និង Samsung ផងដែរ។ លោក Allen Lo អនុប្រធានគ្រប់គ្រងប៉ាតង់របស់ Google បាននិយាយថា កិច្ចព្រមព្រៀងនេះនឹង ជួយឲ្យការផលិតនូវ ផលិតផលថ្មីរបស់ Cisco កាន់តែប្រសើរឡើង។
បើទោះបីជាក្រុមហ៊ុន Google បានប្រកាសឲ្យដឹងពី កិច្ចព្រមព្រៀងប៉ាតង់នេះក្ដី ប៉ុន្តែក្រុមហ៊ុនមិន បានបង្ហើបឲ្យ ដឹងពីទឹកប្រាក់ និងរយៈពេលនៃ ការជួលឡើយ៕