Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ទឹកប្រាក់ចំនួន ១៤២៥លានដុល្លារ អាមេរិក ដែល FIFA ទទួលបាន រៀងរាល់៤ឆ្នាំម្តង

$
0
0

ក្រុងឡុងដ៍ៈ សមាគមសហព័ន្ធកីឡា បាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA (International Federation of Association Football) បានទទួលលុយចំនួន ១៤២៥លានដុល្លារអាមេរិក សម្រាប់រៀបចំក៏ដូចជាដំណើរការ ទាំងមូលនៃការប្រកួតបាល់ ទាត់ពិភពលោកជារៀងរាល់ ៤ឆ្នាំម្តង ។

ប្រភពព័ត៌មានពីគេហទំព័រ Brandrepublic បានឱ្យដឹងថា ចំនួនលុយដ៏ច្រើនសន្ធឹក សន្ទាប់ខាងលើនេះ គឺFIFA ទទួលបានពីក្រុមហ៊ុនដៃគូ ឧបត្ថម្ភធំចំនួន៦ ក្រុមហ៊ុនមានដូចជា ក្រុមផលិតសម្ភារៈកីឡាដ៏ល្បី Adidas មានទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារអាមេរិក ជារៀងរាល់៤ឆ្នាំម្តង និងក្រុមហ៊ុន ភេសជ្ជះ កូកា-កូឡា ក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុនផលិត រថយន្តម៉ាក Hyundai ក្រុមហ៊ុនទូរស័ព្ទ Sony និងក្រុមហ៊ុន VISA មានទឹកប្រាក់ប្រមាណ២១៥លានដុល្លារអាមេរិក ក្នុងមួយក្រុមហ៊ុនក្នុង រយៈពេល៤ ឆ្នាំដូចគ្នា ។

 ក្នុងបណ្តាក្រុមហ៊ុន ដៃគូឧបត្ថម្ភធំៗខាងលើនេះ គឺបានធ្វើឱ្យ FIFA ដំណើរការទៅដោយ រលូនក្នុងការរៀប ចំព្រឹត្តិការណ៍ FIFA World Cup, FIFA Women’s World Cup និង World Youth Championship ផងដែរ ជា មួយនឹង របាយការណ៍មួយរបស់ FIFA បានបង្ហាញថា FIFA នឹងពង្រីកការឧបត្ថម្ភ ជាមួយនឹងក្រុមហ៊ុន ដែលមានការកើន ឡើងរហូតដល់ទៅ ២៥០លានដុល្លារអាមេរិកនា ពេលខាងមុខនេះ ។

ក្រៅពីដៃគូឧបត្ថម្ភធំ ទាំង៦ខាងលើនេះ FIFA ក៏នៅមានដៃគូឧបត្ថម្ភផ្សេង ទៀតផងដែរមានដូចជាក្រុម ហ៊ុន VBud, Castrol, Continental, M, oi, SEARA, wiseup, Nescau, Libery Seguros, Itau និងក្រុមហ៊ុន YINGU SOLAR ផងដែរ ស្របពេលដែលពេល FIFA មានអាយុកាល ១០៨ឆ្នាំមកហើយ ក្រោយពីបាន បង្កើតឡើងនាឆ្នាំ១៩០៤ ជាមួយ២០៩ប្រទេសជាសមាជិក មកពីទាំង៥ទ្វីប របស់ពិភពលោក ។

សូមបញ្ជាក់ថា ក្រៅពីការជួយឧបត្ថម្ភ ក្រុមហ៊ុនទាំង៦ខាងលើនេះ FIFA ក៏ទទួលបានលុយមួយចំនួនទៀត ផងដែរពីការលក់សំបុត្រ ចូលទស្សនា (លក់ផ្ទាល់ និងលក់តាម Online) និងតាមរយៈការផ្តល់ សិទ្ធិផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ ថែមទៀតផងដែរ ។ មួយវិញទៀត FIFA ក៏ទទួលបានលុយពី ការពិន័យកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល និងសហព័ន្ធរបស់នីមួយៗ ផងដែរនៅពេលប្រព្រឹត្តិក្នុង ពេលអំឡុងនៃការប្រកួតក្នុង ព្រឹត្តិការណ៍ផ្សេងៗ ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles