Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple កំពុងស្នើសុំ ប៉ាតង់ប្រើប៊ិចសម្រាប់ ឧបករណ៍របស់ខ្លួន

$
0
0

ក្រុមហ៊ុន Apple បាននិយាយយ៉ាងមុតមាំថា ក្រុមហ៊ុននឹងមិនផលិត ឧបករណ៍ដែលភ្ជាប់ មកជាមួយនូវ Stylus (ប៊ិចសម្រាប់ប្រើជាមួយ ស្មាតហ្វូន ឬTablet) ជាពិសេសលោក Steve Jobs បានបង្ហាញពីជំហរ របស់លោកថា លោកមិនយល់ព្រមឲ្យមានប៊ិច សម្រាប់ឧបករណ៍របស់ខ្លួនឡើយ។

ប៉ុន្តែនៅពេលនេះ ស្រាប់តែមានព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុមហ៊ុន Apple បានស្នើសុំប៉ាតង់ប៊ិច សម្រាប់ប្រើ ទៅលើ ឧបករណ៍របស់ខ្លួន ដោយមានឈ្មោះថា iPen ដែលព័ត៌មាននេះធ្លាក់លេចធ្លាយ ម្ដងរួចមកហើយកាលពីឆ្នាំ ២០១១។

ពាក្យចចាមអារ៉ាមថ្មីចុងក្រោយបានបញ្ជាក់ថា iPen នឹងចេញព្រមជាមួយនឹង iPhone អេក្រង់ធំ ប៉ុន្តែនៅមិនទាន់ ច្បាស់ពីកាលបរិច្ឆេទនោះទេ។

គួរបញ្ជាក់ផងដែរថា ព័ត៌មាននេះមិនត្រូវបានមនុស្ស ភាគច្រើនជឿឡើយព្រោះថា លោក Jobs បញ្ជាក់ថា ឧបករណ៍ របស់ខ្លួនគឺអាចប្រើប្រាស់ដោយដៃបានមិនចាំបាច់មានប៊ិចនោះទេ ម្យ៉ាងទៀតការប្រើប៊ិចគឺវាហុសសម័យ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles