ភ្នំពេញៈ កីទ្បាករ សូយ យក្សតឿ មកពីក្លឹបពោធិ៍ជ័យកីទ្បា បានណាត់ជួបកីទ្បាករ ផង់ សុភាព មកពីក្លឹបតេជៈ រាជសីហ៍បង្ក្រាបគ្រឿងញៀនរតនៈគិរី ដើម្បីសាកកម្លាំងគ្នានៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០១៤ ស្របពេលដែលកីទ្បាករ ជ័យ វណ្ណៈ មកពីក្លឹបឃ្លាំងមឿង ខេត្តពោធិ៍សាត់ បានទ្បើងជម្នះបញ្ជី ចាស់ជាមួយកីទ្បាករ ឯម សាវឿន មកពីក្លឹបឫទ្ធីពោធិ៍សែនជ័យ។
នេះជាលើកដំបូងហើយដែល ផង់ សុភាព ជួបជាមួយ សូយ យក្សតឿ គឺជួបគ្នាក្នុងប្រភេទទម្ងន់៦៧គីទ្បូ ក្រាម ហើយសង្កេតមើលពីក្បាច់គុនរបស់កីទ្បាករ ទាំងពីរនេះ ផង់ សុភាព ជាអ្នកប្រដាល់ជំនាន់ក្រោយ ប៉ុន្តែគេស្នៀតល្អៗ ដូចជាកណ្តាប់ដៃ ទាត់-ជង្គង់ និងកែង និងគួបផ្សំជាមួយនិងភាពរហ័សរហួនទៀត ផង។
ចំណែក សូយ យក្សតឿ វិញក៏មិនធម្មតាដែរ គេមានផ្លែល្អ ទាំងការវាយកណ្តាប់ដៃចេញធ្ងន់ៗ ទាត់-កែង និង ជង្គង់។ទោះជាយ៉ាងណានៅក្នុងជំនួបខាងលើនេះ ពុំទាន់មាននរណាម្នាក់ហ៊ានសន្និដ្ឋានទុកមុនទ្បើ យថា សូយ យក្សតឿ ឫ ផង់ សុភាព ជាអ្នកទទួលបានជ័យជំនះពីការប្រកួតនេះបាន គឺមានតែរង់ចាំទស្សនា ទាំងអស់គ្នាទើបអាចសន្និដ្ឋានបាន។
រីឯក្នុងជំនួបគំនុំស៊ីសាច់ហូតឈាមគ្នាប្រភេទទម្ងន់ស្រាល៥៧គីទ្បូក្រាមរវាង ជ័យ វណ្ណៈ ជាមួយ ឯម សាវឿន បើកនិយាយពីការជួបគ្នាលើកមុនគឺ ឯមសាវឿន បានវាយឈ្នះពិន្ទុ ជ័យ វណ្ណៈ ដែលតាំងពីទឹកទី១មកម្លេះ ដោយបានប្រើកណ្តាប់ដៃ ទាត់ជាពិសេសគឺជង្គង់អុកពោះតែមង្ត។ ចំណែក ជ័យ វណ្ណៈ មិនអស់ចិត្ត និង ឯម សាវឿន ទើបសុំទ្បើងសងសឹកតែមង្ត ព្រោះការប្រកួតទ្បើងមុនគេ ចាញ់ទាំងប្រ ផិតផើយប៉ុណ្ណោះ។
ចំណែកប្រកួតមិត្តភាពផ្សេងទៀតរួមមានកីទ្បាករ វុត្ថា រ៉ាវី មកពីក្លឹបអង្គរធំគុនខ្មែរ ប្រកួតជាមួយ កីទ្បាករ ថន វាសនា មកពីក្លឹបនាគមានជ័យ ខណៈកីទ្បាករ យុគ យក្សខួច មកពីក្លឹបអប់រំកាយខេត្តបាត់ដំបង ប៉ះជាមួយកីទ្បាករ ផង់ សុភ័ស្ស មកពីក្លឹបតាទ្បីដំរីមានរិទ្ធិ និងកីទ្បាករ ឯម ខួច មកពីក្លឹបឬទី្ធពោធិ៍សែន ជ័យ ជួបជាមួយ កីទ្បាករ យ៉ន វិចិត្រ មកពីក្លឹបកងពលតូចឆ័ត្រយោង៩១១៕