Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ្នកចាត់ការទូទៅ ហង្សក្រហម លោក Brendan Rodgers រៀបចំទិញកីឡាករថ្មី បំបាក់គូប្រជែង

$
0
0

អង់គ្លេស៖ អ្នកចាត់ការទូទៅ របស់ក្លឹប ហង្សក្រហម លោក Brendan Rodgers គឺនៅតែមានសង្ឃឹម ចំពោះការធ្វើកុងត្រាថ្មី មុនទីផ្សារផ្ទេរ និងទិញកីឡាករ ត្រូវបញ្ចប់នៅរដូវកាលនេះ ឲ្យបានមុនថ្ងៃសុក្រ។ ជាមួយនឹងលទទ្ធផល ដែលហង្សក្រហម លុតក្លឹប Everton ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃអង្គារម្សិលមិញ អ្នកចាត់ការទូទៅ រូបនេះ បានបង្ហើបឲ្យដឹងថា បើទោះបីជា ពេលនេះ ខ្លួននៅក្រោមមេឃខៀវ លោកនៅតែមានចេតនា បង្កើនការលេង ដោយចង់ពាំនាំអ្នកលេងថ្មី ធ្វើយ៉ាងណាឲ្យ ហង្សក្រហម លេចធ្លោ មុនទីផ្សារបិទនៅយប់ថ្ងៃសុក្រ។

លោកបានបន្តថា យើងនឹងធ្វើរឿងអ្វីមួយ នៅប៉ុន្មានថ្ងៃខាងមុខនេះ មុននឹងកាលបរិច្ឆេទ បានមកដល់ ។ ប្រសិនបើយើងអាចធ្វើកិច្ចសន្យារ និងទិញកីឡាករថ្មីបាននោះ ជាក់ណាស់ សម្រាប់ហង្សក្រហម នឹងក្លាយជាក្លឹប ដែលឡើងកូដ នៅក្នុងកាប្រកួត ពានរង្វាន់អង់គ្លេស នៅរដូវកាលនេះ ។ ម្យ៉ាងវិញទៀត ជ័យជម្នះ ជារឿងដ៏សំខាន់ តែអ្វីដែលសំខាន់ជាងនេះ គឺយើងត្រូវលុតក្លឹបដែលជាគូប្រជែង ដ៏ធំរបស់យើង ហើយស្រួលមិនស្រួល បើអាចទិញកីឡាករថ្មីបានមែន នោះយើងនឹងកាន់តែមានអំនួត ដោយអាចឈរជើង ត្រឹមលេខរៀងទី ៤ និង អាចលើសពីនេះ ក្នុងពានរង្វាន់ EPL របស់អង់គ្លេស៕


Viewing all articles
Browse latest Browse all 4895

Trending Articles