ភ្នំពេញៈ កន្លងមកថ្មីៗនេះ មជ្ឈមណ្ឌលកីឡាស៊ីស៊ីស៊ី (CCC) បានរៀបចំកម្មវិធីប្រកួតកីឡាលក្ខណៈកំសាន្ដ មួយជូនដល់អតិថិន និងសមាជិករបស់ខ្លួន ឲ្យចូលរួមលេងដោយឥតគិតថ្លៃ ជាពិសេសគឺជនជាតិអូស្រ្ដាលី ដោយព្រឹត្តិការណ៍នេះគេឈ្មោះថា “កម្មវិធី Open House” ដែលនេះជាលើកទី៤ហើយ សម្រាប់បង្កើតកម្មវិធី ប្រចាំឆ្នាំនេះឡើង ។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤កន្លងមក មជ្ឈមណ្ឌល CCC បានដាក់ប្រភេទកីឡាជាច្រើនដូចជា សួនសត្វ,ជិះសេះតូចៗ, បាញ់ព្រួញ, គុនដាវ, វាយកូន, បាល់, វាយសី, ហែលទឹក, ជិះស្គី, បាល់ទះលើដីខ្សាច់, បាល់ទាត់លើដីខ្សាច់, បាល់ទាត់លើស្មៅ, បោកចំបាច់, បាល់បោះ និងក្លឹបកុមារ សម្រាប់ឲ្យសមាជិកនិងមិន សមាជិកចូលរួមលេងកំសាន្ដ ។
អ្នកស្រី លន់ រស់ បុគ្គលិករដ្ឋបាល និងជាអ្នកសម្របសម្រួល នៃមជ្ឈមណ្ឌល CCC បានឲ្យដឹងថានេះគឺជាកម្មវិធី ប្រចាំឆ្នាំដែលមជ្ឈមណ្ឌលកីឡា CCC តែងតែរៀបចំឡើង ដើម្បីឲ្យអតិថិជនខ្លួនបានចូលរួមលេងកំសាន្ដដោយ ឥតគិតថ្លៃជាមួយនឹងប្រភេទពេញនិយមជាច្រើនខាងលើ ។
កម្មវិធី Open House ដែលរៀបចំដោយមជ្ឈមណ្ឌលកីឡា CCC មិនត្រឹមតែឲ្យលោកអ្នកសប្បាយ រីករាយជាមួយ ការលេងកីឡាដើម្បីទទួលបាន សុខភាពល្អប៉ុណ្ណោះទេ ក្នុងនោះក៏មានការសម្តែងសៀករហ័សកម្ម និងការប្រគំតន្ត្រី កំដរអារម្មណ៍ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះកម្មពីធី Open House ផ្ដល់ឱកាសឲ្យមនុស្សគ្រប់វ័យទាំងអស់ចូលរួម លេងបានដោយសេរីយ៉ាងសប្បាយរីករាយ ៕