Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ចិននៅតែនាំមុខគេ ក្នុងការ​ប្រកប​អាជីវកម្ម​នៅ​វៀតណាម​

$
0
0

ហាណូយ៖ យោងតាមទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ រាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ថា ចិននៅតែនាំមុខគេ ក្នុងការធ្វើ សហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ជាមួយប្រទេសវៀតណាម ។ គិតក្នុងឆ្នាំ ២០១៣ មានទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កើនឡើងដល់ ៥០,២១ពាន់លាន ដុល្លារ សហរដ្ឋអាម៉េរិក ។ តួលេខនេះបាន កើនឡើង២២ភាគរយ ។ បើយោងតាមស្ថិតិ បានមកពី គយរវៀតណាម បង្ហាញឲ្យដឹងយ៉ាងដូច្នេះ។

ជាពិសេសនៅក្នុងឆ្នាំ ២០១៣ វៀតណាម បាននាំ ចូលទំនិញពី ប្រទេសចិន គិតជាទឹកប្រាក់ប្រមាណ៣៦,៩៥ពាន់លានដុល្លារ តួលេខនេះ បានកើនឡើង ២៨,៤ភាគរយ ។ ទន្ទឹមនឹងនេះ ការនាំចេញទំនិញ ពីវៀតណាម ទៅកាន់ប្រទេសចិនវិញ គិតជាទឹកប្រាក់ ចំនួន១៣,២៦ពាន់ លានដុល្លារ តួលេខនេះបាន កើន៧ភាគរយ ។

មន្ត្រីការិយាល័យគយ បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ការនាំចូលពីប្រទេសចិន មានចំនួន២៨ភាគរយ ធៀបនឹងការនាំចូលរបស់វៀតណាម ខណៈដែល ការនាំចេញ ទៅចិន សរុបមានទឹកប្រាក់ ប្រមាណ១០ភាគរយ ។

ការិយាល័យគយ បានបញ្ជាក់ថា ឱនភាពពាណិជ្ជកម្ម វៀតណាមជាមួយចិន ក្នុងឆ្នាំ២០១៣ នៅថេរ ប្រមាណ២៣,៧ពាន់លានដុល្លារ ។ តួលេខនេះបាន កើនឡើង ៤៤,៥ភាគរយ ធៀបនឹងឆ្នាំ២០១២ ។ នៅឆ្នាំ២០១៥ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងកើនឡើងទឹកប្រាក់ ដល់៦០ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ៕


Viewing all articles
Browse latest Browse all 4895

Trending Articles