ក្រុមអ្នកវិទ្យាសាស្រ្ត នៃភ្នាក់ងារអវកាសណាសា បាននិយាយថា ពួកគេបាន អាចប្រើប្រាស់ ផ្កាយរណប មួយចំនួន ដើម្បីធ្វើការគណនា អំពីទំនាក់ទំនង រវាងកំរិតនៃ ការបំពុលបរិស្ថាន និងចំនួនប្រជាជន ដែលរស់នៅក្នុងទីក្រុង។
ជាមួយគ្នានេះ ភ្នាក់ងារអវកាស ជនជាតិអាមេរិក បានធ្វើសេចក្តីរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវ បានប្រើប្រាស់ផ្កាយរណប ដើម្បីធ្វើការវាស់ស្ទង់ អំពីការបំពុល ខ្យល់ សម្រាប់ប្រជាជន ដែលរស់នៅ តំបន់បំពុលខ្យល់ធំៗ មួយចំនួន ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប ចិន និងឥណ្ឌា។
ទំនាក់ទំនងរវាង ការបំពុលបរិយាកាស និងចំនួនប្រជាជន ត្រូវបានបែងចែក ជាតំបន់ ដោយសារតែកំរិត នៃការបំពុល មានលក្ខណៈ ខុសប្លែកគ្នា ទៅតាមតំបន់ ជាក់ស្តែង មានដូចជា តំបន់អភិវឌ្ឍន៍ ឧស្សាហកម្មជាដើម។
ទន្ទឹមគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានផ្តោតសំខាន់ ទៅលើឧស្ម័ន បំពុលមួយចំនួន ដូចជា ឧស្ម័ននីដ្រូហ្សែន ឌីអុកស៊ីត ឬ NO2 ដែលវាជាឧស្ម័នពុល ចេញពី ការដុតឥន្ធនៈ អាចមានការប៉ះពាល់ ដល់ផ្លូវដង្ហើម ជាពិសេសប្រជាជន រស់នៅក្នុងទីក្រុង ៕