Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បារាំង​គ្រោង​នឹង​ចាប់ផ្ដើម ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង cyber war

$
0
0

បារាំងនឹងចាប់ផ្ដើមដំណើរការ ផែនការយុទ្ធសាស្ត្រ ដើម្បីជាអាទិភាពក្នុង ការប្រយុទ្ធប្រឆាំងជាមួយនឹង "cyber war" បន្ទាប់ពីបែកធ្លាយ ព័ត៌មានជាច្រើនទាក់ទង នឹងការឈ្លបយកការណ៍ របស់អាមេរិក។នេះបើយោងតាមសំដី របស់លោករដ្ឋមន្ត្រី ក្រសួងការពារជាតិ Jean-Yves Le Drian និយាយកាលពី ថ្ងៃអង្គារកន្លងទៅ។

គម្រោងផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវចំណាយលុយប្រមាណ ១,៥ពាន់លានអឺរ៉ូ ប្រមាណជា ២ពាន់លានដុល្លារអាមេរិក ដែលនឹងចាប់ដំណើរការ នៅប៉ុន្មានសប្ដាហ៍ទៀត។ លោករដ្ឋមន្ត្រីបាន ថ្លែងបន្តទៀតថា គម្រោងនេះនឹងត្រូវ អនុវត្តន៍រយៈពេល ៥ឆ្នាំ ដែលនឹងបម្រើទៅ លើប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ។

លោករដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៣ ការវាយប្រកាសតាមរយៈ ប្រព័ន្ធកុំព្យូទ័រមានចំនួន ៧៨០ដង ដែលកាលពីឆ្នាំ ២០១១ មានត្រឹមតែ ១៩៥ដង។ លោកបានបន្តទៀតថា ការកើនឡើងនេះ បានធ្វើឲ្យរដ្ឋាភិបាល បារាំងព្រួយបារម្ភ ព្រោះថាវាបានបំផ្លាញ់ព័ត៌មាន និងឯកសារផ្សេង។

លោក Le Drian បាននិយាយថា រដ្ឋាភិបាលបារាំងបាន សហការជាមួយបណ្ដាអង្គការ នៅក្នុងសហភាពអឺរ៉ុប ដើម្បីចែករំលែកនូវចំណេះដឹង រួមនឹងបទពិសោធន៍ ហើយអ្នកជំនាញ ខាងផ្នែកព័ត៌មានវិទ្យា ក៏ត្រូវបានបណ្ដុះបណ្ដាល ដល់បុគ្គលិក និងស្ថាប័នរដ្ឋដើម្បីការពារ និងយល់ដឹងពីការប្រើប្រាស់ អ៊ីនធើណេត និងឲ្យស្គាល់ថាអ្វីជាមេរោគ៕


Viewing all articles
Browse latest Browse all 4895

Trending Articles