Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កូនប្រុស​ Eto'o ចង់​ឲ្យ​​ឪពុក​​ទៅលេង​​ក្លិប​ចាស់​វិញ​

$
0
0

អង់គ្លេស៖ ខ្សែប្រយុទ្ធ Samuel Eto'o ដែលជាកីឡាករ បំបែកគ្រាប់ហ៊ែកទ្រីក ជួយឲ្យក្លិប តោខៀវឈ្នះបិសាក្រហម ក្នុងលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ កន្លងទៅនេះ បានបង្ហើបឲ្យដឹងថា កូនប្រុសរបស់គាត់ ចង់ឲ្យគាត់វិលត្រលប់ ទៅកាន់អតីត ក្លិប Real Mallorca នឹងបញ្ចប់អាជីព នៅទីនោះ។

កីឡាករ Samuel Eto'o នឹងបញ្ចប់កុងត្រាជាមួយ នឹងតោខៀវនៅរដូវកាល ក្តៅនេះ ខណៈដែលខ្លួនកុងត្រា ជាមួយនឹងក្លិបនេះ តែរយៈពេល ១ ឆ្នាំ បន្ទាប់ពី ចាកចេញពីក្លិប Anzhi Makhachkala របស់រុស្ស៊ី កាលពីខែ សិហា កន្លងទៅ ។

កីឡាករសញ្ជាតិ កាម៉ារូន រូបនេះ ត្រូវបានគេសង្ឃឹមថា នឹងជួយក្លិបតោខៀវ បន្តទៀត បន្ទាប់ពីបំបែកគ្រាប់ហ៊ែកទ្រីក ក៏ប៉ុន្តែកីឡាករ ស្បែកខ្មៅរូបនេះ បានបង្ហើប ឲ្យដឹងថា កូនប្រុសរបស់គាត់ បានលើកទឹកចិត្ត ឲ្យគាត់វិលទៅកាន់ អតីតក្លិបវិញ ។ នេះបើតាមសម្តី កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ប្រាប់ដល់ ស្ថានីយ៍វិទ្យុ ក្នុងប្រទេស អេស្ប៉ាញ។ កីឡាកររូបនេះបានបន្តថា កាលពីមុនខ្ញុំតែងតែ ចូលចិត្តក្លិប Bacelona ក៏ប៉ុន្តែ Mallorca ប្រសើរជាង៕


Viewing all articles
Browse latest Browse all 4895

Trending Articles