Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុម Valentine លើកពាន​រង្វាន់ KHMER79 Futsal Cup

$
0
0

ភ្នំពេញ៖ ក្រុម Valentine បានក្លាយជាម្ចាស់ជើងឯក KHMER79 Futsal Cup ឆ្នាំ២០១៣-២០១៤ លើកទី ១   បន្ទាប់ពីផ្ដួលក្រុម DM Eagle ក្នុងលទ្ធផល៥-១ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៤ ។

លោក សាំ ផល្លា ជាប្រធានក្រុមការងាររៀបចំការប្រកួត KHMER79 Futsal Cup បានឲ្យដឹងថា ការប្រកួតដណ្ដើមពានរង្វាន់ KHMER79 Futsal Cup ឆ្នាំ២០១៣-២០១៤ បានចាប់ផ្តើមតាំង ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៨ មករា ឆ្នាំ២០១៤ មក មានក្រុមបាល់ទាត់យុវជនមកពីក្រសួង ស្ថាប័ន មន្ទីរ អង្គការ សមាគមន៍ រាជធានី ខេត្តចូលរួមចំនួន១៦ក្រុម សុទ្ធសឹងតែជាកីឡាករ មិនមែនជាអាជីពទាំងអស់។

លោកបន្តថា  ជាការប្រកួតពានរង្វាន់លើកទី១ ដែលគេហទំព័រ KHMER79 របស់លោកបានរៀបចំឡើង ក្នុងគោលបំណង លើកកំពស់វិស័យ កីឡាបាល់ទាត់ នៅកម្ពុជាក្នុងការ បង្កើនស្មារតី សហការ និង រឹតចំណងមិត្តភាពសាមគ្គីភាព រវាងក្រុមនិងក្រុមរវាងកីឡាករ និងអ្នកគាំទ្រនិងពង្រឹងទំនាក់ទំង ស្អិតរមួតជាមួយគ្នាពី បណ្តាអង្គភាពរដ្ឋ ឯកជន បណ្តាអង្គការ ក្រៅរដ្ឋាភិបាល នានា ។

លោកឡុង វឌ្ឍនា ជាប្រធានដឹកនាំក្រុម Valentine ដែលឈ្នះពានរង្វាន់ មួយនេះបាននិយាយថា  ក្រុមរបស់លោកបាន ក្លាយជាជើងឯកពានរង្វាន់ KHMER79 Futsal Cup ឆ្នាំនេះ គឺជាកិត្តិយសមួយ សម្រាប់ក្រុម ហើយក៏ជាការផុសស្មារតី ដល់យុវជនយុវតីទាំងអស់ ងាក មកលេងកីឡាដើម្បីសុខភាព។

លោកបន្តថា ទម្រាំឈានមកដល់វគ្គមួយនេះ គឺពិបាកណាស់ ព្រោះក្រុមបាល់ទាត់នីមួយៗ ក៍លេងមិនអន់ជាង យើងប៉ុន្មានដែរ។ ទោះជាយ៉ាងនេះក៏ដោយក៏ លោកបានចាត់ទុកថា ជ័យជំនះរបស់ក្រុមលោកគឺ បានមកដោយសារ សមត្ថភាពពិតៗ ។

ក្រុម Valentine ដែលក្លាយជាជើងឯកនោះទទួលបាន ពានរង្វាន់ជើងឯកKHMER79 Futsal Cup អមជាមួយ ថវិកាចំនួន ៤.០០០.០០០ រីឯក្រុម DM Eagle ដែលបានទទួលបាន ចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់លើកទឹកចិត្ត ១.០០០.០០០៕


Viewing all articles
Browse latest Browse all 4895

Trending Articles