Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Rooney និង Van Persie គ្មានមុខប្រកួត​ជាមួយ​នឹង​តោខៀវ​នៅថ្ងៃ​អាទិត្យ​នេះទេ​ (Video Inside)

$
0
0

អង់គ្លេស៖ សម្រាប់ការប្រកួត រវាងក្លិបបិសាក្រហម និង ក្លិប តោខៀវនៅ ថ្ងៃអាទិត្យស្អែកនេះ ក្លិបបិសាចក្រហម នៅតែមិនអាចដាក់ កីឡាករ Rooney និង Robin van Persie ឲ្យចូលលេងបានទេ ខណៈដែលពួកគេ ទាំងពីរនាក់មាន បញ្ហារបួស មិនទាន់ជាសះស្បើយ។

បើទោះបីជាកីឡាករ Rooney បានចូលរួម កំដៅសាច់ដុំ និងហ្វឹកហាត់ ក៏ប៉ុន្តែក្រលៀនរបស់គេ នៅតែចោទជាបញ្ហា ដោយមិនត្រូវបាន ចូលរួមលេងជាមួយ នឹងក្រុមឡើយ ដែលជាចំណុច ធ្វើឲ្យ David Moyes ឈឺក្បាលទៀតហើយ។

ចំណែកកីឡាករ Van Persie វិញ មានបញ្ហារបួសកជើងតាំងពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ហើយនឹងវិលត្រលប់ មកកាន់ទីលាន ហ្វឹកហាត់វិញ នៅសប្តាហ៍ បន្ទាប់ពីការប្រកួត ជាមួយនឹងតោខៀវនោះ។

និយាយក្នុងសន្និសីទកាសែត នៅក្នុងទីក្រុងឡុងដ៏ ថ្មីៗនេះដែរ David Moyes បានឲ្យដឹងថា "កីឡាករ Rooney ចូលមកហ្វឹកហាត់ នៅទីលានវិញ ហើយតែមិនអាចធ្វើ ការប្រកួតបាននោះទេ ខណៈដែល van Persie នឹងវិលវិញ នៅសប្តាហ៍បន្ទាប់ " ៕


Viewing all articles
Browse latest Browse all 4895

Trending Articles