ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co. Ltd. រកបានប្រាក់ចំណេញ ប្រមាណ៤៧ភាគរយ គិតនៅក្នុងឆ្នាំ២០១៣ រួមទាំង វិស័យពាណិជ្ជកម្ម និងការទទួលយកសេវាកម្ម ពីបណ្តាអ្នកប្រើប្រាស់ក៏ មានភាពល្អប្រសើរដែរ ។
Huawei ត្រូវបានគេព្យាករណ៍ថា ប្រាក់ចំណេញដែលបានមកពីការធ្វើប្រតិបត្តិការមានទឹកប្រាក់ពី២៨,៦៤ពាន់យ័ន ដល់២៩,៤ពាន់លានយ័ន ស្មើនឹង៤,៨ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០១៣ ។ នេះបើតាមការលើកឡើងរបស់លោក Cathy Meng មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនបាន បញ្ជាក់យ៉ាងដូច្នេះ ។
ប្រភពព័ត៌មានក៏បានចុះផ្សាយថា ប្រាក់ចំណូលបានមកពី បរិក្ខាផ្នែកទូរគមនាគមន៍ តាមការប៉ាន់ប្រមាណគឺ មានចំនួនចន្លោះពី ២៣៨ពាន់លានគិតយ័ន និង២៤០ពាន់លានយ័ន គិតក្នុងឆ្នាំ២០១៣ តួលេខនេះបាន កើនឡើង៨,៦ភាគរយ ធៀបនឹងឆ្នាំមុន (២០១២) ទាបជាង ដោយអំឡុងពេលនោះ បានកើនឡើង១០ភាគរយ ។
មន្ត្រីផ្នែកហិរញ្ញវត្ថុរូបនេះបានបន្ថែមថា ក្រុមហ៊ុន Huawei បានសម្លឹងរកមើលទីផ្សារ នៅក្នុងបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងប្រទេសដែលអភិវឌ្ឍន៍ មានអគារពាណិជ្ជកម្មជាច្រើន ដែលបានដំណើរការយ៉ាងរលូន ។ ក្នុងនោះមាន បណ្តាញចល័ត 4G នៅអឺរ៉ុប ផងដែរ ។