ភ្នំពេញ ៖ ពិព័រណ៍បច្ចេកវិទ្យាទូរស័ព្ទ ដំបូងនៅប្រទេសកម្ពុជា ដែលមានឈ្មោះ Mobile Camp Asia Phnom Penh 2014 នឹងប្រារព្ធនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។
បើតាមសេចក្តីប្រកាសព័ត៍មាន ពិព័រណ៍ខាងលើ ដែលគេហទំព័រ lookingToday ទទួលបានឲ្យដឹងថា ពិព័រណ៍ Mobile Camp Phnom Penh ២០១៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលផ្តុំ និងជួបជុំអ្នកចូលចិត្ត បច្ចេកវិទ្យាទូរស័ព្ទ អ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍន៍កម្មវិធី និងអ្នកអាជីព ក្នុងវិស័យទូរស័ព្ទប្រមាណជាង ៦០០នាក់ ដើម្បីចែករំលែកចំណេះដឹង ទស្សនៈទានអាជីវកម្មការអភិវឌ្ឍន៍ និងទិសដៅទៅអនាគត នៃបច្ចេកវិទ្យាទូរស័ព្ទ នៅក្នុងតំបន់និងជាពិសេសក្នុងប្រទេសកម្ពុជា។
ពិព័រណ៍ Mobile Camp Asia Phnom Penh 2014 គឺជាកម្មវិធីសិក្ខាសាលានិងពិព័រណ៍កម្មវិធទូរស័ព្ទដំបូងបំផុត នៅកម្ពុជាដោយផ្តោតជាសំខាន់ទៅ លើការតាំងបង្ហាញ កម្មវិធីទូរស័ព្ទដែលជាស្នាដៃបុគ្គល (និស្សិត និងអ្នកអាជីព) ក្រុមហ៊ុន និងសង្គមស៊ីវិល។ នៅក្នុងនោះផងដែរកម្មវិធីបច្ចេកវិទ្យា ទូរស័ព្ទនេះក៏មានរួមបញ្ចូលនូវកម្មវិធីជជែក ពិភាក្សាទាក់ទងនឹងប្រធានបទ “ការអភិវឌ្ឍន៍និងឱកាសអាជីវកម្ម នៃសេវាកម្មបន្ថែមទូរស័ព្ទនៅ ក្នុងប្រទេសកម្ពុជា” ដោយមានការចូលរួមពី សំណាក់ វាគ្មិនជំនាញមកពីបណ្ដាក្រុមហ៊ុន និងអង្គការផងដែរ។
លោក បេ ចន្ត្រា ជាអ្នករៀបចំកម្មវិធី Mobile Camp Phnom Penh 2014 បានមានប្រសាសន៍ថា “ នេះគឺជា មោទនភាពដែលក្រុមយើងបានទន្ទឹងរង់ចាំ ជាង១ឆ្នាំមកហើយ។ នេះជាពិព័រណ៍ លើដំបូងបំផុត ប្រទេសកម្ពុជានិងជា ឱកាសដ៏មានតម្លៃ សម្រាប់កូនខ្មែគ្រប់រូប ដែលមានចំណាប់អារម្មណ៍ អាចចូលរួមដើម្បីចែករំលែកចំណេះដឹងពីគ្នា ទៅវិញទៅមកនិងបទពិសោធន៍ទាំងឡាយ ទាក់ទងទៅនឹងបច្ចេកវិទ្យាដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួ មអភិវឌ្ឍន៍សង្គមជាតិ និងប្រទេសជាតិយើង ទាំងមូលនៅក្នុងយុគសម័យសកលភាវូបនីយកម្មនេះ។
លោកបានបន្ថែមថា កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមការងារខ្មែរយើងមកពី វិទ្យាស្ថានបើកទូលាយ សមាគមបច្ចេកវិទ្យាព័ត៌មានកម្ពុជា ព្រឹតិ្តការណ៍បើកទូលាយ ភ្នំពេញ Google Business Group GBG សិទ្ធិហាប់ និង mtb។ ជាពិសេសយើងក៏មានការចូលរួម ពីសំណាក់អ្នកមាន ទេពកោសល្យបទពិសោធន៏ លើកម្មវិធី ទូរស័ព្ទចល័តមកពីគ្រប់ប្រភេទ ដែលនឹងទទួលបាន ទាំង ចំណេះដឹង គំនិតថ្មីៗ និង ទំនាក់ទំនងអាជីវកម្ម។
សូមបញ្ចក់ថាកម្មវិធីនេះ មានការចូលរួមពិព័រណ៍ ទៅលើកម្មវិធីទូរស័ព្ឋដែលបានបង្កើតឡើងដោយអ្នកសរសេកម្មវិធីខ្មែរ ចំនួន ៣៥ ស្តង់ ក្នុងនោះមានអង្គការចំនួន ១១ស្តង់បុគ្គសនិង អាជីព ១២ស្តង់ និងក្រុមហ៊ុន ១២ ស្តង់។ កម្មវិធីនេះដំណើរការទៅបានក្រោមការឧបត្ថ គាំទ្រ ពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុមហ៊ុន Smart Axiata, EZECOM NOKIA, Junimex, Golden, Gekko, Justlogin combodia Development Innovations ព្រមទាំអង្គការនិងក្រុមហ៊ុនជាច្រើនទៀត៕