ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធរបស់ក្លិប FC Porto កីឡាករ Jackson Martinez បានបញ្ជាក់ពី មហិច្ឆិតារបស់ខ្លួន ចង់ទៅលេង នៅក្រមខណ្ឌ Premier League របស់អង់គ្លេស ដោយក្នុងនោះ មានក្លិប តោខៀវ និង កាំភ្លើងធំ ។
កីឡាករសញ្ជាតិ កូឡ៊ុំប៊ី រូបនេះក៏មានប្រវត្តិ លើទីលានមិនធម្មតា នោះដែរ ដោយលេចមុខ លើទីលាន ៤៤ ដង អាចរកគ្រាប់បាល់ បាន ៣៨ គ្រាប់ ។ ដោយឡែក ១២ ប្រកួតក្រោយនេះ លេចមុខ ១៤ ដងអាចស្វែងរកគ្រាប់បាល់បាន ១២ គ្រាប់ ដោយជួយឲ្យ Porto ស្ថិតនៅលំដាប់ទី ២ នៅព័រទុហ្គាល ស្ថិតនៅក្នុងក្របខណ្ឌ Sporting Lisbon ។
ជាមួយនឹងទីផ្សារទិញដូរ និងផ្ទេរកីឡាករនៅខែ មករាខាងមុខនេះ លោកក៏បានសម្ញែងពីអារម្មណ៍ខ្លួន ថាចង់ហោះហើរ ទៅលេងលើទឹកដីអឺរ៉ុប វិញម្តង។ លោកបានបន្ថែមទៀតថា ក្តីសុបិនរបស់ខ្លួន ដែលចង់លេង កាលពីតូចនោះគឺ ក្លិបតោខៀវ និងកាំភ្លើងធំ។ ម្យ៉ាងវិញទៀតដែរ ពានរង្វាន់ដ៏បំផុតនោះគឺ មានពានរង្វាន់ La Liga Premier League និង Bundesliga នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
កីឡាករ Jackson Martinez ស្ថិតនៅកុងត្រានៅឡើយរហូតដល់ឆ្នាំ ២០១៦ ជាមួយនឹងក្លិបលេងនាពេលបច្ចុប្បន្ននេះ ដោយតម្លៃខ្លួន រហូតដល់ទៅ ៣៤ លានផោន៕