Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple ស្នើ​សុំប៉ាតង់​ថ្មី២ សម្រាប់​ផលិតផល​ប្រភេទ​ថ្មី​របស់​ខ្លួន

$
0
0

កាលពីប៉ុន្មានសប្ដាហ៍មុននេះ មានធ្លាយព័ត៌មានថា ក្រុមហ៊ុន Apple នឹងបង្ហាញផលិតផលប្រភេទថ្មី នៅឆ្នាំក្រោយ ដែលមិនជា iPhone, iPad, iPod និង Mac នោះទេ ដែលធ្វើឲ្យអ្នកគាំទ្រ និងមហាជនមានការ សង្ស័យយ៉ាងខ្លាំងថាវាជាអ្វី។

នៅពេលនេះ វាហាក់ស្របនឹងព័ត៌មានខាងលើ ដោយសារតែប្រភព ព័ត៌មានច្បាស់ការណ៍ មួយបានរាយការណ៍មកថា ក្រុមហ៊ុន Apple បានស្នើសុំប៉ាតង់ថ្មីចំនួន ២ សម្រាប់ផលិតផល ប្រភេទថ្មីរបស់ខ្លួន ដែលមួយពាក់ព័ន្ធ នឹងចង្វាក់បេះដួង និងមួយទៀតពាក់ព័ន្ធនឹងអេក្រង់។

ប្រភពដដែលបានបន្តទៀតថា ផលិតផលថ្មីរបស់ក្រុមហ៊ុន Apple នឹងបង្ហាញខ្លួននៅឆ្នាំ ២០១៤ ប៉ុន្តែមិនច្បាស់ថាវាគឺជា iWatch ឬមួយយ៉ាងណានោះទេ។

ក្រុមអ្នកវិភាគបានលើកឡើងថា បើសិនជាប៉ាតង់ថ្មីពាក់ព័ន្ធ នឹងចង្វាក់បេះដួង នោះវាអាចជាស្មាមតហ្វូន ប៉ុន្តែជាស្មាតហ្វូនសេរីថ្មី ខុសប្លែកពីស្មាតហ្វូនបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា រាល់ផលិតផល របស់ក្រុមហ៊ុន Apple នីមួយៗត្រូវបានបង្កើត ឡើងដោយចិត្តទុកដាក់ និងសមស្របទៅតាម តម្រូវការរបស់អ្នក៕


Viewing all articles
Browse latest Browse all 4895

Trending Articles