Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ថ្ងៃទី១៦ ធ្នូនេះ កម្ពុជាពុំបានមេដាយអ្វីទេ ខណៈ ប៉េតង់ ឡើងវគ្គ ១/៤

$
0
0

ភ្នំពេញៈ សម្រាប់បេសកកម្ម នៃការចូលរួមប្រកួតកីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា នាថ្ងៃច័ន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៣នេះ ក្រុមកីឡាជម្រើសជាតិកម្ពុជា ពុំបានរកមេដាយអ្វីបន្ថែមទៀតនោះទេ ពោលគឺរក្សាមេដាយសរុប ២៣គ្រឿងដដែល ។ ចំណែកកីឡាករ និងកីឡាការិនីប៉េតង់ ២នាក់ មានឱកាសឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ។

យោងតាមសម្ដីរបស់មន្រ្ដី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពីប្រទេសមីយ៉ាន់ម៉ា បានថ្លែងឲ្យដឹងថា “ថ្ងៃនេះ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ៤ប្រភេទកីឡា មិនបានដណ្ដើមមេដាយអ្វីឲ្យកម្ពុជានោះទេ ។ កីឡាទាំង ៤ភេទ ដែលត្រូវបញ្ចប់ដោយលទ្ធផលមិនល្អនោះរួមមាន កីឡាហែលទឹក, អត្តពលកម្ម, ហុគគី និងកីឡាប៉េតង់” ។ ប៉ុន្ដែសម្រាប់កីឡាប៉េតង់ មានកីឡាករម្នាក់ និងកីឡាការិនីម្នាក់ ត្រូវឡើងទៅប្រកួតនៅវគ្គជម្រុះ ១/៤ផ្ដាច់ព្រ័ត្របន្ដទៀត ដើម្បីដណ្ដើមមេដាយឲ្យកម្ពុជាបន្ថែម ។

ប្រភពដដែលបានបន្ដទៀតថា ចំពោះប្រភេទកីឡា ដែលត្រូវធ្វើការប្រកួតនៅថ្ងៃស្អែក(ថ្ងៃទី១៧ ធ្នូ)វិញ គឺមានដូចជា៖ កីឡាហុគគី, វាយកូនហ្គោល, ប៉េតង់, អត្តពលកម្ម, បាល់ទះ, កាំបូ, សីប៉ាក់តាក្រ និងកីឡាវាយកូនឃ្លីលើតុ ហើយក្នុងចំណោមកីឡាទាំង ៨ប្រភេទខាងលើនេះ កីឡាដែលកម្ពុជាសង្ឃឹមថាអាចដណ្ដើមបានមេដាយទៀតនោះ គឺមានកីឡាប៉េតង់ (វាយទោលសន្សំពិន្ទុបុរស និងស្រី្ដ), កីឡាកាំបូ និងកីឡាសីប៉ាក់តាក្រ ។

សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ៥ល្ងាចថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៣នេះ កម្ពុជា ទទួលបានមេដាយសរុបចំនួន ២៣គ្រឿង រួមមានមេដាយមាស ៤គ្រឿង, ប្រាក់ ៧គ្រឿង និងសំរិទ្ធិ ១២គ្រឿង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles