Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ធ្លាយព័ត៌មានមេធំ BlackBerry ពីររូបគ្រោងលាឈប់

$
0
0

ប្រភព័ត៌មានដែលដឹងបញ្ហាផ្ទៃក្នុងក្រុមហ៊ុន BlackBerry ច្បាស់បានបង្ហើបប្រាប់សារព័ត៌មាន The Wall Street Journal ថា បុគ្គលិកជាន់ខ្ពស់របស់ BlackBerry ចំនួនពីររូបនឹងចាកចេញពីក្រុមហ៊ុននៅចុងឆ្នាំនេះ។

ប្រភពដដែលបានបញ្ជាក់ប្រាប់ថា Chris Wormald ប្រធានផ្នែករួបរួម និងទិញភាគហ៊ុន បានសម្រេចចិត្តលាឈប់នៅចុងឆ្នាំធ្នូនេះ ចំណែកលោក Rick Costanzo អនុប្រធានជាន់ខ្ពស់ទទួលបន្ទុក ផ្នែកលក់សកលនឹងចាកចេញផងដែរ ប៉ុន្តែមិនច្បាស់ថាថ្ងៃណានោះទេ ដឹងត្រឹមតែនៅដើមឆ្នាំ ២០១៤។

កាលពីជាងមួយខែមុន ក៏មានព័ត៌មានស្រដៀងគ្នានោះផងដែរ ប៉ុន្តែកាលពីពេលនោះ មានបុគ្គលិកជាន់ខ្ពស់ចំនួន ៣រូបបានលាឈប់។ លោក John Chen នាយកប្រតិបត្តិថ្មី បាននិយាយថាដើម្បីស្រោចស្រង់នូវបញ្ហាពីមុនមក យើងត្រូវតែរៀបចំរចនាសម្ព័ន្ធថ្មី ដោយក្នុងនោះ មានការកាត់បន្ថយបុគ្គលិក ប៉ុន្តែសម្រាប់ប្រធានជាន់ខ្ពស់នោះ ពួកយើងមិនមានចេតចនានឹងបញ្ឈប់នោះទេ។

គួរបញ្ជាក់ផងដែរថា BlackBerry ជាក្រុមហ៊ុនទូរស័ព្ទដៃកាណាដា ដែលបានជួបនូវបញ្ហាជាច្រើនក្នុងឆ្នាំ ២០១៣ សូម្បីតែលុយបម្រុង នៅក្នុងធនាគារត្រូវដកមកប្រើប្រាស់ផងដែរ៕


Viewing all articles
Browse latest Browse all 4895

Trending Articles