អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្លិប បិសាចក្រហមកីឡាករ Robin van Persie នឹងចាកចេញ ពីក្លិបរយៈពេល មួយខែ ជា មួយនឹងបញ្ហា រងរបួសភ្លៅ ។នេះបើយោងតាម ប្រភពព័ត៌មានកីឡាករ នានាបានចុះផ្សាយនៅថ្ងៃទី ១៣ ខែ ធ្នូនេះ ។
លោក David Moyes ដែលជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកថ្មីរបស់ បិសាចក្រហមបានធ្វើការអះអាងថា Van Persie បានទទួលរងរបួស ខណៈដែល ទាត់បាល់ជ្រុង ធ្វើឲ្យ Phil Jones អាចរកគ្រាប់បាល់បាន ដោយឈ្នះក្លិប Shakhtar Donetsk ក្នុងលទ្ធផល ១-០ កាលពីថៃអង្គារ ក្នុងក្របខណ្ឌ Champions League ។
គ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះ បានបន្តថា សម្រាប់ Robin van Persie នឹងចាកចេញពីទីលានរយៈពេល ១ ខែ ដោយសារបញ្ហារបួស ហើយ សម្រាប់ថ្ងៃអាទិត្យស្អែកនេះ ខណៈដែលបិសាចក្រហមធ្វើដំណើរទៅជួប Aston Villa ក៏គ្មានរូបគាត់លេងផងដែរ ក្នុងក្របខណ្ឌ Premier League ។ David Moyes បន្ថែមទៀតថា សម្រាប់ កំណត់ត្រា Wayne Rooney និង Robin ពិតជាខ្សែប្រយុទ្ធល្អខ្លាំងណាស់ដែលអាចជួយក្រុម ហើយយើងក៏មិនចង់ឲ្យគាត់ចាកចេញ តែធ្វើដូចម្តេចបើ Robin មានរបួស។ក្រោយពីកីឡាករ Robin រងរបួសចំណុចដែលសំខាន់នោះ គឺ David Moyes គឺពឹងផ្អែកសំខាន់បំផុតទៅលើ Wayne Rooney ហើយគាត់ក៏បាននិយាយថា គាត់សង្ឈឹមថា Wayne Rooney អាចបំបែកកំណត់ត្រា របស់ Bobby Charlton ដែលមានពិន្ទុរហូតដល់ទៅ ២៤៩ ៕