Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ្នកចូលរួមបង្ហាញ ស្នៀតអៃគីដូប្រចាំ ឆ្នាំ២០១៣មានចំនួន ១៥០នាក់

$
0
0

ភ្នំពេញៈ ការសម្ដែងនូវក្បាច់ គុនការពារខ្លួនអៃគីដូប្រចាំ ឆ្នាំ២០១៣ ដែលធ្វើឡើង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ ធ្នូនេះ មានអ្នកចូលរួមបញ្ចេញ សមត្ថភាពចំនួន ១៥០នាក់ ក្នុងព្រឹត្តិការណ៍ ដែលរៀបចំឡើយដោយ សមាគមន៍អៃគីដូកម្ពុជា នៅទីស្នាក់ការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ប្រធានសមាគមន៍លោក ណាង រ៉ាវុធ បានថ្លែងឲ្យដឹងថា “ការសម្ដែងនូវស្នៀតការពារខ្លួនអៃគីដូនេះ គឺយើងតែងតែ រៀបចំ ឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២មកម្លេះ ហើយនៅឆ្នាំ២០១៣នេះ យើងទទួលបានអ្នកចូលរួមចំនួន ១៥០នាក់ មកពីក្លឹប-សមាគមន៍ទូទាំងប្រទេស ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីបរទេសផងដែរ” ។

លោក ណាង រ៉ាវុធ បានបន្ដទៀតថា ការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណងឲ្យអ្នកហាត់ កីឡា អៃគីដូទាំងអស់បានជួបជុំគ្នា និងសម្ដែងនូវស្នៀតការពារខ្លួនផ្សេងៗរួមគ្នា ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អ សហការគ្នា ហើយក៏ទទួលបាននូវសុខភាពល្អទៀតផង ។

គួរបញ្ជាក់ថា ប្រភេទកីឡាអៃគីដូនេះ មិនមែនជាកីឡាប្រកួតប្រជែងយកឈ្នះចាញ់នោះទេ វាគ្រាន់តែជាប្រភេទ កីឡាមួយ ដែលជួយមនុស្សមានសុខភាពល្អ កាយសម្បទារាំងមាំ ។ លោក ណាង រ៉ាវុធ បានបញ្ជាក់ថា “អៃគីដូ គឺកីឡាសម្រាប់សម្ដែង មិនជាការប្រកួត មិនសំដៅចាញ់ឈ្នះ មិនសំដៅដណ្ដើមមេដាយមាស ឬមេដាយអ្វីនោះទេ គឺហាត់ដើម្បីការពារខ្លួន ដើម្បីសុខភាព និងជាវប្បធម៌មួយ គឺរឹងចំណងសាមគ្គីភាពគ្នាទៅវិញទៅមក” ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles