Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លោក ហ៊ុន ម៉ានី និង លោក ស សុខា ចាត់​វិធាន​ការក្តៅ ចំពោះ​ក្រុមបាល់ទាត់​ណា អាង​ខ្នង​អ្នកធំ

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ គណៈកម្មាធិការរៀបចំការប្រកួត Soccer League បានធ្វើសន្និសីទ្ធសារព័ត៌មានស្តី ពីការប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ២ ២០១៣ នៅសណ្ឋាគារណាហ្គា ដែលបានអញ្ជើញ ចូលរួមពិធីចាប់ឆ្នោត ដោយលោក លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា ប្រធានប្រតិបត្តិរៀបចំការប្រកួត Soccer League ។  

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស សុខា ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិ Soccer-League បានព្រមានថា បើក្រុមណាដើរចេញពី ការប្រកួតនោះក្រុមនោះ នឹងត្រូវលុបចេញពី បញ្ជីនៃការប្រកួត Soccer-League តែម្ដង ។ លោកក៏ព្រមានបន្ថែមថា ជម្លោះការយក ឈ្មោះអ្នកធំមកអាង គឺហាមដាច់ខាត ព្រោះនេះជាការប្រកួតកីឡា ។ លោកព្រមានបែបនេះ ដោយសារតែឆ្នាំកន្លងទៅ មានមករណីគម្រាម និង ដេញវាយអាជ្ញាកណ្ដាល ។ 

បន្ទាប់ពីចាប់ឆ្នោតជ្រើសរើសពូលនាល្ងាចថ្ងៃទី២២វិច្ឆិកានោះក្នុងពូលទាំង ៨ មាន ៥ក្រុម ។ ហើយគ្រប់ពូល ទាំង ៨ ក្រុមដែលស្ថិតនៅលេខរៀងទី ៤ និង ទី ៥ត្រូវប្រកួតគ្នាដើម្បី ទម្លាក់មួយក្រុមចេញធ្វើ បែបនេះមួយពូលៗនៅ សល់តែ ៤ ក្រុមសម្រាប់ដំណើរ ការប្រកួតវគ្គ៣២ក្រុមចុងក្រោយ ។

ក្នុងការប្រកួតជម្រុះនេះពូល A ក្រុមយុវជនក្រសួងទេសចរណ៍  ប្រកួតជាមួយ ក្រុមយុវជនក្រសួងពត៌មាន ។ ពូល B ក្រុមយុវជនខ័ណ្ឌដង្កោរ ប្រកួតជាមួយយុវជន សាលាដំបូងរាជធានីភ្នំពេញ ។ ពូល C ក្រុមNaga World ប្រកួតជាមួយក្រុមយុវជនសិល្បៈ ។ ពូលD ក្រុមសូនីវីដ ប្រកួតជាមួយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសម្ដេចតេជោ ។ ពូល E ក្រុមយុវជនកំចាយមារ ប្រកួតជាមួយក្រុម សកម្មជនយុវជន ក-៧៧ ។ ពូលF ក្រុមយុវតារាកម្ពុជា ប្រកួតជាមួយ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង ។ 

ពូល G ក្រុមយុវជនខេត្តកំពង់ឆ្នាំង ប្រកួតជាមួយក្រុមយុវជន ដំរី ស និង ពូល H ក្រុមយុវជន ខេត្តស្វាយរៀង ប្រកួតជាមួយក្រុមយុវជនឬស្សីកែវ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles