Foxconn ជាក្រុមហ៊ុនផ្គត់ផ្គង់ធំមួយរបស់ Apple ដែលមានមូលដ្ឋាន នៅក្នុងប្រទេសចិន នៅពេលនេះ បានចាប់ផ្ដើមពង្រីក សក្កានុពលរបស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា ក្រុមហ៊ុន Foxconn គ្រោងវិនិយោគទុនទឹកប្រាក់ ៤០លានដុល្លារអាមេរិក នៅក្នុងរោងចក្រនៅ សហរដ្ឋអាមេរិក។
គម្រោងថ្មីនេះ នឹងជួយបង្កើនឱកាសការងារ ដល់មនុស្សប្រមាណ ៥០០នាក់ ហើយរោងចក្រមួយនោះ នឹងត្រូវផលិតឧបករណ៍ អគ្គិសនីផ្សេងៗ ក្នុងនោះក៏មានរបស់ មួយចំនួនត្រូវប្រើ ជាមួយនឹងរថយន្តផងដែរ។
លោក Terry Guo ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hon Hai ដែលជាក្រុមហ៊ុនធំរបស់ Foxconn បាននិយាយថា លោកស្វាគមន៍ជានិច្ច ចំពោះការបើកឱកាស ពិភាក្សាជាមួយនឹង លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូប៉ាមា ក្នុងការផ្ដល់យោបល់ផ្សេងៗ៕