កាលពីថ្មីៗនេះ ក្រុមហ៊ុន Yahoo ទើបតែប្រកាសបង្ហាញនូវ Logo ថ្មី ដែលមានភាពទាក់ទាញជាងមុន ហើយនៅពេលនេះ Yahoo ក៏ប្រកាសនូវដំណឹងល្អមួយផងដែរ គឺការប្រកាសតែងតាំងនិពន្ធនាយករងថ្មី។
នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា អ្នកស្រី Megan Liberman ដែលជានិពន្ធនាយករងព័ត៌មាននៅក្នុងកាសែត The New York Times ត្រូវបានតែងតាំងជានិពន្ធនាយករង ដោយចាប់ផ្ដើមធ្វើការនៅថ្ងៃនេះ។
ក្រុមហ៊ុន Yahoo បាននិយាយថា Yahoo! News ត្រូវការព័ត៌មានល្អ និងចាប់អារម្មណ៍ ប៉ុន្តែនៅក្នុងនោះក៏ត្រូវការអ្នកត្រួតពិនិត្យ ព័ត៌មានដែលមានជំនាញផងដែរ ដូច្នេះហើយទើប Yahoo សម្រេចជ្រើសតាំងអ្នកស្រី Liberman ជានិពន្ធនាយករង ព្រោះថាអ្នកស្រីមានបទពិសោធន៍ច្រើន ខាងផ្នែកសារព័ត៌មាននៅក្នុងកាសែត New York Time ជាច្រើនឆ្នាំមកហើយ៕